ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអ៊ីរ៉ង់ ជំរុញសេដ្ឋកិច្ចរួមគ្នាប្រឆាំងការដាក់ទណ្ឌកម្មរបស់ អាមេរិក
រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ និងរុស្ស៊ីបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីក្នុងគោលបំណងធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ។

ក្នុងជំនួបជាមួយលោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅទីក្រុងមូស្គូកាលពីថ្ងៃពុធ, លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងវិស័យផ្សេងទៀត ក៏ដូចជាផែនការសាងសង់ផ្លូវដែកតភ្ជាប់អ៊ីរ៉ង់ និងរុស្ស៊ីផងដែរ ។
ទន្ទឹមនោះលោក Lavrov បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា រុស្ស៊ីក៏គាំទ្រយ៉ាងពេញទំហឹងដល់អ៊ីរ៉ង់ផងដែរ ទាក់ទងនឹងការចរចារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ខណៈភាគីនឹងបញ្ចប់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយរយៈពេលវែងមួយក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ។

ស្របពេលជាមួយគ្នានេះ បណ្ដាប្រទេសលោកខាងលិចក៏មានការព្រួយបារម្ភផងដែរថា អ៊ីរ៉ង់ និងរុស្ស៊ីអាចនឹងឈានទៅមុខមិនត្រឹមតែទំនាក់ទំនងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិបត្តិការយោធាផងដែរ ។
អាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បានរៀបចំផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (ដ្រូន) រាប់រយគ្រឿងទៅឲ្យរុស្ស៊ី ចំពេលមានសង្គ្រាមលុកលុយលើកអ៊ុយក្រែន ខណៈទាំងទីក្រុងតេហេរ៉ង់ និងទីក្រុងមូស្គូសុទ្ធតែបដិសេធការចោទប្រកាន់នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាល្លឺម៉ង់ ឲ្យលោកខាងលិចកុំមើលងាយកម្លាំងយោធា រុស្ស៊ី ព្រោះសង្គ្រាមទី ២ អាចផ្ទុះគ្រប់ពេល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


