ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Muifa បង្កឲ្យមានការបាក់ដី២លើក នៅភាគខាងកើតប្រទេស ចិន
នៅថ្ងៃព្រហស្បតិ៍ទី១៥ខែកញ្ញានេះ ព្យុះទីហ្វុង Muifa បានបង្កឲ្យមានការបាក់ដីជាលើកទីពីរនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល របស់ប្រទេសចិន បន្ទាប់ពីព្យុះនេះបណ្តាលឲ្យមានការលុបចោលជើងហោះហើរដឹកអ្នកដំណើរទាំងអស់ នៅអាកាសយានដ្ឋានអន្តរជាតិចំនួនពីរក្នុងទីក្រុង សៀងហៃ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua, ព្យុះដែលមានកម្លាំងខ្យល់បក់រហូតដល់ ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង មួយនេះ បានបង្កឲ្យមានការបាក់ដីនៅម៉ោង ១២:៣០ រំលងអាធ្រាត្រក្នុងស្រុក Fengxian នៃទីក្រុងសៀងហៃ។
មុននេះ ព្យុះ Muifa បានវាយប្រហារទីក្រុង Zhoushan ក្នុងខេត្ត Zhejiang កាលពីថ្ងៃពុធ។

រដ្ឋបាលឧតុនិយមកណ្តាលរបស់ប្រទេសចិន បានចេញការព្រមានអំពីព្យុះទីហ្វុងកម្រិតខ្ពស់បំផុតរបស់ខ្លួនជាលើកដំបូងក្នុងឆ្នាំនេះ ដោយនិយាយថា Muifa នឹងបង្កើនកម្លាំងនៅពេលដែលវាខិតជិតឆ្នេរសមុទ្រ។
ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករណ៍តាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ។ តំបន់ពាក់ព័ន្ធ គួរតែយកចិត្តទុកដាក់លើការទប់ស្កាត់ជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយភូមិសាស្ត្រដែលអាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។

ព្យុះនេះកើតឡើងភ្លាមៗ បន្ទាប់ពីព្យុះទីហ្វុង Hinnamnoor បានវាយប្រហារទីក្រុងសៀងហៃ និងតំបន់ជិតខាងរបស់ខ្លួនកាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមានការផ្អាកសេវាកម្មស្រឡាងក្រុងសៀងហៃ និងការបិទសាលារៀននៅក្នុងផ្នែកខ្លះនៃខេត្ត Zhejiang។
គួរបញ្ជាក់ថា Muifa គឺជាព្យុះទី ១២ ដែលវាយប្រហារប្រទេសចិនក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABS-CBN
ចុចអាន៖ ចិន បិទកំពង់ផែ សាលារៀន និងជម្លៀសមនុស្សជាង១ម៉ឺននាក់ ដោយសារព្យុះទីហ្វុង Muifa
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


