ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ងាកទៅប្រើរថយន្តធុនធំ បើកចល័ត រើសទាហាន ហ៊ានឲ្យប្រាក់ខែខ្ពស់
កងទ័ពរុស្ស៊ី កំពុងស្វែងរកទាហានជាប់កិច្ចសន្យាសម្រាប់អ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែន ហើយពេលនេះ ពួកគេកំពុងប្រើប្រាស់រថយន្តធុនធំរើសទាហាន ដើម្បីទាក់ទាញអ្នកស្ម័គ្រចិត្ត ដោយផ្តល់ប្រាក់ជិត ៣០០០ដុល្លារក្នុងមួយខែ។

អង្គភាពពិសេសមួយ បានដាក់រថយន្តធុនធំនៅឧទ្យានកណ្តាលមួយក្នុងទីក្រុង Rostov ភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទី១៧ខែកញ្ញា។
ទាហានពាក់របាំងមុខខ្មៅ បានបង្ហាញកាំភ្លើងរបស់ពួកគេដល់អ្នកដំណើរដែលចាប់អារម្មណ៍ ហើយបានប្រគល់ខិត្តប័ណ្ណដែលមានសរសេរថា “សេវាយោធាជាប់កិច្ចសន្យា – ជម្រើសនៃបុរសពិត”។

លោកឧត្តមសេនីយ៍ Sergei Ardashev បាននិយាយថា “ប្រជាពលរដ្ឋដែលមានចិត្តស្នេហាជាតិ កំពុងត្រូវបានជ្រើសរើសឲ្យចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឬ៦ខែ ដើម្បីចូលរួមក្នុងប្រតិបត្តិការយោធាពិសេស”។
ប្រាក់ឈ្នួលអប្បបរមាប្រចាំខែដែលត្រូវបានផ្តល់ជូនគឺ ១៦០ ០០០ រូប្លិ៍ល (២៧០០ដុល្លារអាមេរិក) ដែលស្ទើរតែបីដង នៃប្រាក់ខែកងទ័ពជាតិ។

ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានបង្ហាញជាក់លាក់អំពីការបាត់បង់យោធារបស់ពួកគេនោះទេ ប៉ុន្តែទីភ្នាក់ងារចារកម្មលោកខាងលិច បានប៉ាន់ស្មានថា មានកងទ័ពស្លាប់រាប់ម៉ឺននាក់ទាំងសងខាង។
ទីក្រុងមូស្គូ មិនបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ជាផ្លូវការឡើយចាប់តាំងពីថ្ងៃទី២៥ខែមីនាមក ដែលនៅពេលនោះ ខ្លួននិយាយថា ទាហានរុស្ស៊ីចំនួន ១៣៥១ នាក់ត្រូវបានសម្លាប់ និង ៣៨២៥នាក់រងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Zelensky ថា ទីតាំងធ្វើទារុណកម្មយ៉ាងតិច ១០ កន្លែង ត្រូវបានរកឃើញក្នុងតំបន់ ទើបរំដោះបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


