Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងរុស្ស៊ី បន្ទោសគ្នាទៅវិញទៅមក ចំពោះការលេចធ្លាយឧស្ម័ន Nord Stream

បានផុស

នៅ

សហរដ្ឋអាមេរិក និងរុស្ស៊ីចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រចំនួនពីរ តភ្ជាប់ពីរុស្ស៊ី និងអាល្លឺម៉ង់ ដែល​បណ្តាល​ឲ្យ​មានការ​លេចធ្លាយចេញក្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ​បាននិយាយថា “ក្រុម Anglo-Saxons ជឿ​ថា ​ការ​ដាក់​ទណ្ឌកម្ម​លែង​គ្រប់គ្រាន់​ហើយ​ឥឡូវ​នេះ ទើប​ពួកគេបាន​ងាកទៅ​រក​ការ​បំផ្លិចបំផ្លាញ” ។

ដោយឡែក ​ប្រធានាធិបតី​អាមេរិកលោក Joe Biden បាន​និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​សេតវិមាន​នៅ​ថ្ងៃ​ដដែល​នោះ ហើយ​បាន​ហៅ​ការ​លេច​ធ្លាយ​ឧស្ម័ន​នេះ​ថា ​ជា “ទង្វើ​ដោយ​ចេតនា​នៃ​ការ​បំផ្លិចបំផ្លាញ” ។ លោក​បាន​ចោទ​ជនជាតិ​រុស្ស៊ី​ថា​ បាន​បញ្ចេញ​ព័ត៌មាន​មិន​ពិត និង​ភូតភរ ហើយ​​និយាយ​ថា “កុំ​ស្ដាប់​នូវ​អ្វី​ដែល​លោក​ពូទីន​កំពុង​និយាយ” ​បន្ទាប់ពីលោកបាន​បង្ហាញ​ពី​ចេតនា​ ដោយ​បញ្ជូន​អ្នក​មុជ​ទឹក​ដើម្បី​ស្វែងរក​ការពិត​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​លេច​ធ្លាយ។

ជា​មួយ​គ្នា​នេះដែរ​ អង្គការ​ណាតូ​បាន​អះអាង​ថា សម្ព័ន្ធ​ភាព​យោធា​នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​ការ​វាយប្រហារ​ដោយ​ចេតនា​ណា​មួយ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៃ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន។

គួរ​រម្លឹក​ដែរ​ថា​ ប្រព័ន្ធ​បំពង់​បង្ហូរ Nord Stream គឺ​ជា​ហេដ្ឋារចនាសម្ពន្ធ​ថាមពល​ដ៏​សំខាន់​សម្រាប់​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ ខណៈការលេចធ្លាយឧស្ម័នចេញ​ពី​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​នេះ នៅ​ក្រោម​សមុទ្រ​បាល់​ទិក ​ត្រូវបាន​បញ្ជាក់​កាល​ពី​ចុង​ខែ​កញ្ញា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖ទីបំផុត លោក ពូទីន ដាក់បញ្ចូលតំបន់ទាំង ៤ ជាទឹកដីរបស់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម