ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើង ចូលបាញ់រះក្នុងសាលាក្រុងនៅ ម៉ិកស៊ិក សម្លាប់អភិបាលក្រុង និងមនុស្សច្រើននាក់ទៀត
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ខ្មាន់កាំភ្លើង បានសម្លាប់អភិបាលក្រុង San Miguel Totolapan នៃរដ្ឋ Guerrero ភាគនិរតីប្រទេសម៉ិកស៊ិក និងសម្លាប់មនុស្សយ៉ាងតិច ៩នាក់ផ្សេងទៀត។

យោងតាមប៉ូលិស, ខ្មាន់កាំភ្លើងបានចូលបាញ់រះក្នុងសាលាក្រុងនៅម៉ោង ១៤:០០ រសៀលថ្ងៃពុធទី០៥ខែតុលា ខណៈរូបថតដែលគេបង្ហោះតាមអ៊ីនធឺណិត បានបង្ហាញពីអគារដែលត្រូវសុសដោយគ្រាប់កាំភ្លើង។
គណបក្ស PRD របស់អភិបាលក្រុងលោក Conrado Mendoza Almeda បានថ្កោលទោសការធ្វើឃាតដ៏កំសាកនេះ និងទាមទាររកយុត្តិធម៌។
ការវាយប្រហារនេះ ត្រូវបានគេស្តីបន្ទោសទៅលើក្រុមឧក្រិដ្ឋជន Los Tequileros។

មន្ត្រីប៉ូលិស និងបុគ្គលិកក្រុមប្រឹក្សា ក៏បាត់បង់ជីវិតផងដែរ នៅក្នុងការសម្លាប់រង្គាលនេះ ហើយមានរបាយការណ៍មួយចំនួនថា ឪពុករបស់លោក Mendoza Almeda គឺអតីតអភិបាលក្រុង Juan Mendoza Acosta ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងផ្ទះរបស់គាត់ មុនពេលកើតហេតុនៅសាលាក្រុង។
ក្រោយការវាយប្រហារ ក្រសួងការពារជាតិបាននិយាយថា ខ្លួនបានដាក់ពង្រាយកងទ័ពទៅតំបន់នោះ ដើម្បីស្វែងរកខ្មាន់កាំភ្លើង។
គួរបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបានបំផ្លិចបំផ្លាញរដ្ឋ Guerrero ចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ រហូតដល់មេដឹកនាំរបស់ខ្លួនឈ្មោះ Raybel Jacobo de Almonte ត្រូវបានគេធ្វើឃាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សាកសពមនុស្ស១៤នាក់ត្រូវបានប្រទះឃើញតាមចិញ្ចើមផ្លូវក្នុងប្រទេស ម៉ិកស៊ិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


