ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រាប់រឿងចាំបាច់បញ្ចៀសការផ្ទុះសង្គ្រាមលោកលើកទី ៣
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា វាជារឿងចាំបាច់សម្រាប់រុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមការចរចាសន្តិភាពជាបន្ទាន់ បើមិនដូច្នេះទេ វិបត្តិនេះអាចនឹងក្លាយទៅជាសង្គ្រាមលោកលើកទី ៣ ជាពិសេសវានឹងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញពិភពលោក ។

លោក ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះ ក្នុងអំឡុងពេលការប្រមូលផ្តុំគ្នានៅទីក្រុង Minden រដ្ឋ Nevada ថា “ឥឡូវនេះយើងកំពុងមានសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់ ។ យើងត្រូវចាប់ផ្តើមការចរចាជាបន្ទាន់ដើម្បីរកវិធីបញ្ចប់ដោយសន្តិវិធីចំពោះសង្រ្គាមនៅអ៊ុយក្រែន ឬយើងចង់បញ្ចប់វានៅក្នុងសង្គ្រាមលោកលើកទី ៣ បើដូច្នេះមែន វានឹងមិនមានអ្វីនៅសេសសល់ពីភពផែនដីយើងឡើយ” ។
លោក ត្រាំ បានលើកឡើងបែបនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យស្តីពីការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ស្តីពីភាពមិនអាចទៅរួចនៃកិច្ចពិភាក្សា ឬការចរចាណាមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “ដើម្បីបន្តកិច្ចចរចារសន្តិភាពមួយនេះ យើងនឹងរង់ចាំការផ្លាស់ប្តូរជំហររបស់ប្រធានាធិបតីបច្ចុប្បន្នរបស់អ៊ុយក្រែន ឬមេដឹកនាំថ្មីក្នុងពេលអនាគតរបស់អ៊ុយក្រែន” ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានអំពាវនាវឲ្យជួយក្នុងការការពារខ្លួនប្រឆាំងនឹងការបង្កហេតុរបស់អ៊ុយក្រែន ។

ជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយប្រឆាំងនឹងទីក្រុងមូស្គូ ហើយបាននិងកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ ។
ទន្ទឹមនោះ នៅថ្ងៃទី ៣០ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាតំបន់ Kherson និង Zaporozhye បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ចូលទឹកដីទាំងនេះទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតប្រជាមតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មកដឹងចំនួនមីស៊ីលដែល រុស្ស៊ី បាញ់យ៉ាងសន្ធាប់លើទីក្រុង អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


