ព័ត៌មានអន្ដរជាតិ
ទឹកជំនន់និងបាក់ដី សម្លាប់មនុស្ស ៣៣នាក់នៅ នេប៉ាល់ (មានវីដេអូ)
មនុស្សចំនួន៣៣នាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដី នៅភាគខាងលិចប្រទេសនេប៉ាល់ ក្នុងសប្តាហ៍កន្លងមកនេះ។

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធទី១២ខែតុលានេះថា ភ្លៀងមូសុងដ៏អាក្រក់បំផុត បានវាយប្រហារខេត្ត Karnali ភាគពាយព្យ ដោយនៅទីនោះ ប្រជាជនរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ។ ផ្ទះរាប់រយខ្នង ក៏រងការខូចខាតដោយសារការបាក់ដី និងទឹកជំនន់ផងដែរ។
ទន្ទឹមនោះ មនុស្សចំនួន២២នាក់ កំពុងបាត់ខ្លួននៅទូទាំងខេត្ត និងជាច្រើននាក់ទៀតរងរបួស។ ក្រុមអ្នកជួយសង្គ្រោះ បានរៀបរាប់ពីផលលំបាក ក្នុងការធ្វើដំណើរទៅកាន់តំបន់ភ្នំ ខណៈភ្លៀងនៅតែបន្តធ្លាក់។

អ្នកនាំពាក្យប៉ូលិស បានប្រាប់កាសែត Annapurna Post ថា “យើងបានដាក់ពង្រាយមន្ត្រីប៉ូលិស។ យើងបានរៀបចំឧទ្ធម្ភាគចក្រសម្រាប់ជួយសង្គ្រោះពីតំបន់ Surkhet”។
អាជ្ញាធរសង្គ្រោះបន្ទាន់របស់ប្រទេសនេប៉ាល់បាននិយាយថា នៅតំបន់មួយចំនួននៃខេត្តនេះ ទឹកទន្លេ Karnali បានហក់ឡើងដល់កម្ពស់ជាង ១២ម៉ែត្រ។ ស្ពានជាច្រើន ក៏ត្រូវទឹកជន់លិចផងដែរ។

គួរបញ្ជាក់ថា ប្រទេសនេប៉ាល់ ជិតឈានដល់ចុងរដូវមូសុងរបស់ខ្លួនហើយ ដែលជាធម្មតាចាប់ផ្តើមនៅក្នុងខែមិថុនា និងបញ្ចប់នៅក្នុងខែតុលា។
យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិ, មនុស្ស១១០នាក់ បានស្លាប់នៅឆ្នាំនេះ ក្នុងគ្រោះមហន្តរាយដែលទាក់ទងនឹងភ្លៀងធ្លាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បាក់ដី និងទឹកជំនន់នៅ វៀតណាម បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


