ព័ត៌មានអន្ដរជាតិ
បាងកក បិទសាលាទាំងអស់២សប្តាហ៍ព្រោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរ
រាជធានីបាងកករបស់ប្រទេសថៃនឹងបិទសាលារៀនទាំងអស់រយៈពេល២សប្តាហ៍បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំសកលខណៈខ្លួនរឹតបន្តឹងវិធានការដើម្បីគ្រប់គ្រងរលកថ្មីនៃជំងឺរាតត្បាតកូវីដ១៩។

នៅថ្ងៃសុក្រនេះ ប្រទេសថៃបានបញ្ជាក់ថាមានករណីឆ្លងថ្មីចំនួន២៧៩ករណីដោយភាគច្រើនជាប់ទាក់ទងទៅនឹងចង្កោមចម្លងក្នុងចំណោមពលករចំណាកស្រុកនៅខេត្ត សាមុត សាខន ភាគខាងត្បូងទីក្រុងបាងកកនិងចង្កោមមួយទៀតដែលទាក់ទងទៅនឹងវង់ល្បែងស៊ីសងខុសច្បាប់នៅក្នុងខេត្ត Rayong។
ចង្កោមថ្មីទាំងនេះបានចាប់ផ្តើមរាលដាលចូលទីក្រុងបាងកកដែលជាហេតុជំរុញឲ្យរដ្ឋបាលទីក្រុងរឹតបន្តឹងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។
លោក Pongsakorn Kwanmuang អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកកបាននិយាយថា “យើងចាប់ផ្តើមរកឃើញករណីថ្មីដែលជាប់ទាក់ទងទៅនឹងសិស្សនិងអាជីវកម្ម សេវាកម្មផ្សេងៗ។ ដូច្នេះយើងបានសម្រេចបិទកន្លែងបន្ថែមទៀត”។

លោកបន្តថា សាលារៀន មណ្ឌលថែទាំកុមារនិងមនុស្សចាស់ សាលាមត្តេយ្យនិងមជ្ឈមណ្ឌលបង្រៀនទាំងអស់នឹងត្រូវបិទចាប់ពីថ្ងៃទី៤ដល់១៧ខែមករាខណៈទីតាំងសាធារណៈផ្សេងទៀតរួមមានឧទ្យានកម្សាន្ត សួនកុមារ កន្លែងងូតទឹកសាធារណៈនិងកន្លែងម៉ាស្សានឹងត្រូវបិទចាប់ពីថ្ងៃសៅរ៍ស្អែកនេះទៅ។
លោក Pongsakorn ក៏បាននិយាយផងដែរថា ទីក្រុងកំពុងពិចារណាលើការរឹតត្បិតលើការញ៉ាំអាហារនៅតាមភោជនីយដ្ឋានប៉ុន្តែបានលើកឡើងថា មានតម្រូវការពិភាក្សាបន្ថែមទៀតជាមួយក្រុមការងារពិសេសកូវីដ១៩នៅថ្ងៃសៅរ៍នេះ។

ប្រទេសថៃបានបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧៩ករណីនិងមានអ្នកស្លាប់ថ្មីចំនួន២នាក់នៅថ្ងៃសុក្រទី១ខែមករានេះ។
តួលេខថ្មីនេះបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៧,១៦៣ករណីនិងចំនួនអ្នកស្លាប់កើនដល់៦៣នាក់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះបានចាប់ផ្តើមកាលពីខែមករា។
ភាគច្រើននៃករណីថ្មីគឺជាការចម្លងក្នុងសហគមន៍ខណៈ៦ករណីគឺជាការនាំចូលពីក្រៅប្រទេស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ថៃ អនុញ្ញាតឲ្យពលករគ្មានឯកសារមកពី៣ប្រទេសធ្វើការដោយស្របច្បាប់រយៈពេល២ឆ្នាំ ក្នុងនោះមានកម្ពុជាផងដែរ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


