ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ ១៣នាក់ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះចម្បាំង នៅ រុស្ស៊ី (មានវីដេអូ)
ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន១៣នាក់ហើយ បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងប្លុកផ្ទះល្វែងមួយនៅទីក្រុង Yeysk ភាគខាងត្បូងប្រទេសរុស្ស៊ី។

អ្នកបើកយន្តហោះ Su-34 ទាំងពីរនាក់ បានរំដោះខ្លួនចេញ មុនពេលយន្តហោះបុកអគារ និងបណ្តាលឲ្យមានគ្រោះមហន្តរាយដ៏ធំមួយ។
ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានកែប្រែចំនួនអ្នកស្លាប់ បន្ទាប់ពីបញ្ចប់ការស្វែងរកនៅក្នុងបំណែកបាក់បែក។ កុមារបីនាក់ស្ថិតក្នុងចំណោមជនរងគ្រោះ។

ក្រុមមន្ត្រីនិយាយថា មនុស្សចំនួន៦៨នាក់ ត្រូវបានជួយសង្គ្រោះពីអគ្គិភ័យនៅក្នុងប្លុកផ្ទះល្វែងកម្ពស់ប្រាំបួនជាន់។ មនុស្ស១៩នាក់បានរងរបួស ហើយកំពុងទទួលការព្យាបាលបន្ទាប់ពីការធ្លាក់យន្តហោះកាលពីល្ងាចថ្ងៃចន្ទ។
ការធ្លាក់នេះគឺបណ្តាលមកពីម៉ាស៊ីនយន្តហោះដំណើរការខុសប្រក្រតី ដោយម៉ាស៊ីនមួយបានឆេះ ភ្លាមៗបន្ទាប់ពីហោះឡើង។
គួរបញ្ជាក់ថា យន្តហោះ Su-34 កំពុងធ្វើការហោះហើរហ្វឹកហ្វឺន ដែលនេះមានន័យថា យន្តហោះមិនត្រូវបានបំពាក់ដោយគ្រាប់រំសេវនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ យន្តហោះចម្បាំងរុស្ស៊ី ធ្លាក់ចូលអគារលំនៅដ្ឋាន ផ្ទុះឆេះ ស្លាប់និងរបួសមនុស្ស ជិត ៣០នាក់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


