ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍រវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែមិនស្រួល មុនខួបនៃការធ្វើឃាតមេទ័ព Soleimani
សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបង្កើនភាពតានតឹងនៅក្នុងឈូងសមុទ្រពែក្សខណៈមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីជម្លោះដែលអាចកើតមាន ប៉ុន្មានថ្ងៃមុនពេលប្រទេសអ៊ីរ៉ង់គម្រប់ខួបមួយឆ្នាំចាប់តាំងពីសហរដ្ឋអាមេរិកបានធ្វើឃាតឥស្សរជនយោធាដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនឈ្មោះ Soleimani និងតិចជាងបីសប្តាហ៍មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ស្បថចូលកាន់តំណែង។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីរ៉ង់បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យបញ្ឈប់សហរដ្ឋអាមេរិកពីការធ្វើអ្វីដែលខ្លួនហៅថាជា “ការផ្សងព្រេងយោធា” នៅឈូងសមុទ្រពែក្សនិងសមុទ្រអូម៉ង់រួមទាំងការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅកាន់តំបន់នោះផងដែរដោយអ៊ីរ៉ង់ប្រកាសថា ខ្លួនមិនចង់មានជម្លោះទេតែនឹងការពារខ្លួនបើចាំបាច់។
ទន្ទឹមនឹងនេះ មន្ត្រីអាមេរិកម្នាក់ដែលដឹងអំពីការស៊ើបការណ៍ថ្មីបំផុតបានប្រាប់ CNN កាលពីថ្ងៃសុក្រថា កងនាវាចរអ៊ីរ៉ង់មួយចំនួននៅឈូងសមុទ្រពែក្សបានបង្កើនការត្រៀមខ្លួនរួចជាស្រេចក្នុងរយៈពេល៤៨ម៉ោងចុងក្រោយ។ កាលពីដើមសប្តាហ៍នេះ ក្រុមមន្រ្តីការពារជាតិបានប្រាប់ CNN ថា ការស៊ើបការណ៍ថ្មីបានបង្ហាញថា អ៊ីរ៉ង់បាននិងកំពុងបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយខ្លីចូលទៅក្នុងប្រទេសអ៊ីរ៉ាក់។

សកម្មភាពយោធានេះបានកើតឡើងស្របពេលមានការបញ្ចេញវោហារសាស្ត្រខ្លាំងៗ។ ប្រមុខកងកម្លាំងយោធា Quds របស់អ៊ីរ៉ង់បានលើកឡើងកាលពីថ្ងៃសុក្រថា ការសងសឹកចំពោះអំពើឧក្រិដ្ឋកម្មរបស់អាមេរិកអាចធ្វើឡើងដោយ “មនុស្សចេញពីផ្ទះរបស់អ្នក”។ លោកប្រធានាធិបតី Donald Trump ដែលបានស្នើសុំឲ្យមានជម្រើសយោធាក្នុងការដោះស្រាយជាមួយអ៊ីរ៉ង់កាលពីខែវិច្ឆិកាបានបង្ហោះ Twitter នៅសប្តាហ៍មុនថា លោកនឹងឲ្យអ៊ីរ៉ង់ទទួលខុសត្រូវប្រសិនបើជនជាតិអាមេរិកណាម្នាក់ត្រូវបានសម្លាប់។
ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ដោយបានដកស្រង់ប្រភពអាមេរិកដែលមិនបញ្ចេញឈ្មោះថា អ៊ីស្រាអែលនិងអារ៉ាប៊ីសាអ៊ូឌីតកំពុងតែបញ្ចុះបញ្ចូលលោក Trump ឲ្យវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់មុនពេលលោកចុះចេញពីតំណែង។
ការព្រួយបារម្ភទាំងនោះបានកើតឡើងនៅពេលអ្នកវិភាគមួយចំនួននៅទីក្រុងវ៉ាស៊ីនតោនបានប៉ាន់ស្មានថា លោក Trump អាចបង្កឲ្យមានជម្លោះជាមួយអ៊ីរ៉ង់ដោយសារតែអារម្មណ៍ខកចិត្តបន្ទាប់ពីការចាញ់ឆ្នោត។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Javad Zarif បានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ថា លោក Trump កំពុងបង្កើតលេសដើម្បីធ្វើសង្គ្រាម។
បញ្ជាការកណ្តាលអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ការវាយប្រហារទៅលើតំបន់អន្តរជាតិនៃទីក្រុងបាកដាដជិតស្ថានទូតអាមេរិកគឺពិតជាត្រូវបានធ្វើឡើងដោយក្រុមជីវពលឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់។ កាលពីថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសមាគមថាមពលបរមាណូអន្តរជាតិបានប្រកាសថា អ៊ីរ៉ង់នឹងបង្កើនការចម្រាញ់អ៊ុយរ៉ានីញ៉ូមរបស់ខ្លួនដល់កម្រិតដែលខ្លួនសម្រេចបានមុនកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ដែលនេះជាជំហានមួយ ទំនងជាត្រូវបានគេមើលឃើញថាជាការបង្កហេតុមួយទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អ៊ីរ៉ង់ ផ្តល់សំណងជាទីគាប់ចិត្តដល់ជនរងគ្រោះនៃការធ្លាក់យន្តហោះ
ចុចអាន៖ អ៊ីរ៉ង់ព្រមានអាមេរិក បើហ៊ានវាយប្រហារ ជម្លោះនឹងខ្លាំងជាងសង្គ្រាមអ៊ីរ៉ាក់ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


