ព័ត៌មានអន្ដរជាតិ
បារាំង កំពុងខ្វះថ្នាំបំបាត់គ្រុនក្ដៅ Doliprane និង Efferalgan
ក្រៅពីកង្វះប្រេងឥន្ធនៈ បច្ចុប្បន្នប្រទេសបារាំងក៏កំពុងប្រឈមនឹងការខ្វះខាតថ្នាំពេទ្យដែរ ខណៈការផ្គត់ផ្គង់ថ្នាំបំបាត់ការឈឺចុកចាប់ និងគ្រុនក្ដៅ Doliprane និង Efferalgan បានដាច់ស្តុកតាំងពីខែកក្កដាមកម្ល៉េះ ស្របពេលដែលរលកនៃជំងឺនៅរដូវរងាជិតមកដល់ហើយ ។

ដោយដកស្រង់ប្រភពពីទីភ្នាក់ងារជាតិសម្រាប់សុវត្ថិភាពឱសថ (ANSM), កាសែត Daily Le Parisien បានរាយការណ៍ថា អ្នកជំនាញផ្នែកសុខភាពបានចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំទាំងនេះតិចជាងមុន ។
ស្របពេលជាមួយគ្នានេះ ឱសថការីត្រូវកំណត់ការចែកចាយថ្នាំ Doliprane និង Efferalgan ត្រឹម ២ ប្រអប់ប៉ុណ្ណោះសម្រាប់អ្នកជំងឺម្នាក់ នៅពេលដែលមិនមានវេជ្ជបញ្ជា ប៉ុន្តែពួកគេត្រូវផ្តល់អាទិភាពសម្រាប់ការចែកចាយលើសចំនួនដល់អ្នកជំងឺធ្ងន់ធ្ងរ ហើយចុងក្រោយគឺកំណត់ការលក់ថ្នាំប៉ារ៉ាសេតាមុលតាមអនឡាញ ។

ទន្ទឹមនោះ ANSM ក៏បានស្នើសុំវេជ្ជបណ្ឌិតមិនឲ្យចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា ប៉ារ៉ាសេតាមុល ដល់អ្នកជំងឺដែលអាការស្រាលផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


