Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងកើត អូស្ត្រាលី ប្រកាសអាសន្នកម្រិតខ្ពស់ ខណៈវិបត្តិ​ទឹក​ជំនន់ ​​ឈាន​ចូល​​សប្តាហ៍​ទី ​៣ (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃចន្ទទី២៤ខែតុលានេះ ទីប្រជុំជនដែលជន់លិចរួចទៅហើយនៅទូទាំងភាគខាងកើតប្រទេសអូស្ត្រាលី បានប្រកាសអាសន្នកម្រិតខ្ពស់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ ខណៈអាជ្ញាធរព្រមានថា ប្រព័ន្ធអាកាសធាតុអាក្រក់ អាចបន្តរហូតដល់ចុងសប្តាហ៍នេះ និងបង្កឲ្យទឹកទន្លេឡើងផុតច្រាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះ និងកសិដ្ឋានរាប់ពាន់នៅទូទាំងរដ្ឋ New South Wales និង Victoria ដែលជារដ្ឋមានប្រជាជនច្រើនជាងគេទាំងពីររបស់អូស្ត្រាលី ត្រូវបានទឹកជន់លិច ហើយមនុស្ស៥នាក់ក្នុងប្រទេសបានបាត់បង់ជីវិត ខណៈវិបត្តិទឹកជំនន់លើកទី៤នៅភាគខាងកើតក្នុងឆ្នាំនេះ បានឈានចូលដល់សប្តាហ៍ទី៣។

ការព្រមានអំពីទឹកជំនន់ចំនួន២០០ នៅតែបន្តក្នុងរដ្ឋទាំងពីរ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ដោយក្នុងនោះមាន១៣២ នៅរដ្ឋ New South Wales។

ប្រជាពលរដ្ឋនៅក្នុងផ្នែកខ្លះនៃទីក្រុង Lismore ​ចម្ងាយប្រហែល៧០០គីឡូម៉ែត្រភាគខាងជើងទីក្រុងស៊ីដនី កំពុងប្រឈមមុខនឹងទឹកជំនន់មួយផ្សេងទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ ២០០ មិល្លីម៉ែត្រកាលពីចុងសប្តាហ៍។

តំបន់កសិកម្មជាច្រើនត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រួមទាំង Moree ផងដែរ ជាកន្លែងដែលទឹកទន្លេក្នុងតំបន់ ឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។

នៅក្នុងរដ្ឋ Victoria ឯណោះវិញ អ្នកស្រុក Echuca នៅតែជ្រកកោនក្នុងទីសុវត្ថិភាព ដែលបានសាងសង់កាលពីសប្តាហ៍មុន ខណៈទឹកទន្លេ Murray ដែលជាទន្លេវែងបំផុតរបស់ប្រទេសអូស្ត្រាលី បានហក់ឡើងខ្ពស់ក្នុងកម្រិតមិនធ្លាប់មានសោះ រយៈពេលជិត៣០ឆ្នាំ។

រដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃចន្ទនិយាយថា ខ្លួននឹងត្រៀមថវិកាចំនួន ៥៧៧ លានដុល្លារអូស្ត្រាលី (៣៧០ លានដុល្លារអាមេរិក) ដើម្បីពន្លឿនដំណើរការនៃការទូទាត់ជំនួយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អូស្ត្រាលី ត្រៀមជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ ខណៈទឹកជំនន់នៅទីក្រុង ស៊ីដនី កាន់តែអាក្រក់ទៅៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម