Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ព្រមានថា រុស្ស៊ីប្រហែល ផ្តល់ជំនួយស្រាវជ្រាវនុយក្លេអ៊ែរ ជាថ្នូរសម្រាប់ដ្រូនរបស់អ៊ីរ៉ង់ (មានវីដេអូ)

បានផុស

នៅ

លោកប្រធានាធិបតី Volodymyr Zelensky បានព្រមានថា រុស្ស៊ីប្រហែលជា ផ្តល់ជំនួយស្រាវជ្រាវនុយក្លេអ៊ែរ ជាថ្នូរសម្រាប់ដ្រូនរបស់អ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky

នៅក្នុងសន្និសីទមួយ ដែលរៀបចំដោយកាសែតអ៊ីស្រាអែល Haaretz, លោក Zelensky បាននិយាយថា “ខ្ញុំមានសំណួរមួយ តាមអ្នកគិត សម្រាប់រឿងនេះ តើរុស្ស៊ីបង់ប្រាក់ឲ្យអ៊ីរ៉ង់ដោយរបៀបណា? តើអ៊ីរ៉ង់ ចាប់អារម្មណ៍តែលើលុយមែនទេ?”។

លោក​​បន្ត​ថា “ប្រហែល​ជា​មិន​មែន​ជា​លុយ​ទេ ប៉ុន្តែ​ជា​ជំនួយ​របស់​រុស្ស៊ី ​ចំពោះ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ នេះប្រហែលជាអត្ថន័យពិតប្រាកដ នៃសម្ព័ន្ធភាពរបស់ពួកគេ”។

ដ្រូន kamikaze

ប្រធានាធិបតីអ៊ុយក្រែនបន្តថា ប្រទេសរុស្ស៊ី បានបញ្ជាទិញដ្រូនប្រហែល ២០០០ គ្រឿង ពីអ៊ីរ៉ង់។ ដ្រូនទាំងនោះគឺជាប្រភេទដូចគ្នាទៅនឹងដ្រូន ដែលទីក្រុង កៀវ និយាយថា ទីក្រុងមូស្គូបាននិងកំពុងប្រើប្រាស់ ក្នុងការវាយប្រហារនាពេលថ្មីៗនេះប្រឆាំងនឹងអ៊ុយក្រែន។

យោងតាមសេវាចារកម្មអ៊ុយក្រែន, ប្រទេសរុស្ស៊ី បានបញ្ជាទិញដ្រូន “Shaheds” ប្រហែល ២០០០ គ្រឿងពីប្រទេសអ៊ីរ៉ង់។ យ៉ាងណាក្តី គេមិនច្បាស់ថាតើនេះចង់សំដៅទៅលើការទិញពីមុន ឬទិញនាពេលថ្មីៗ។

បំបែកនៃដ្រូន kamikaze

លោក Zelensky ក៏បាននិយាយផងដែរថា “គ្រូជនជាតិអ៊ីរ៉ង់ បានមកបង្រៀនរុស្ស៊ី ពីរបៀបប្រើដ្រូន នៅអ៊ុយក្រែន”។

រឿងនេះកើតឡើង បន្ទាប់ពីចក្រភពអង់គ្លេស អាមេរិក និងបារាំង អះអាងថា ការនាំចេញដ្រូន kamikaze របស់អ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី ដែលត្រូវបានដាក់ពង្រាយក្នុងការវាយប្រហារជាច្រើនដងលើទីក្រុង និងមជ្ឈមណ្ឌលជនស៊ីវិលរបស់អ៊ុយក្រែន បានរំលោភលើសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដ៏សំខាន់មួយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ុយក្រែន ប្រឈមមុខនឹង “រដូវរងាអាក្រក់បំផុត” ក្នុងប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម