Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ឲ្យ អាមេរិក ឈប់ផ្សាយរឿងមិនពិតពីការគំរាមកំហែងរបស់ក្រុងប៉េកាំង

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្សព្វផ្សាយទ្រឹស្តីហួសសម័យនៃការគំរាមកំហែងរបស់ចិន និងចូលរួមកាន់តែប្រសើរឡើងក្នុងការកសាងគំនិតថ្មីនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wang បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រទេសចិនគឺជាដៃគូ និងជាឱកាសសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងអស់ មិនមែនជាបញ្ហាប្រឈម ឬការគំរាមកំហែងនោះទេ” ។

លោក Wang បានបន្ថែមថា ប្រទេសចិនជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ព្យាយាមកសាងគំនិតថ្មីនៃការបើកចំហ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយធ្វើអ្វីបន្ថែមទៀតដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក ។

ការអំពាវនាវរបស់ក្រសួងការបរទេសចិនកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសលោក Rishi Sunak បានព្រមព្រៀងគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាពីប្រទេសចិន នៅក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រដ្ឋធម្មនុញ្ញបក្សកុម្មុយនិស្ត ចិន ប្រឆាំងដាច់ខាតចំពោះឯករាជ្យភាព តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម