ព័ត៌មានអន្ដរជាតិ
រដ្ឋធម្មនុញ្ញបក្សកុម្មុយនិស្ត ចិន ប្រឆាំងដាច់ខាតចំពោះឯករាជ្យភាព តៃវ៉ាន់
រដ្ឋធម្មនុញ្ញថ្មីរបស់គណបក្សកុម្មុយនិស្តចិនដែលបានអនុម័តនៅសមាជជាតិរបស់ខ្លួនកាលពីថ្ងៃសៅរ៍បានចែងថា គណបក្សប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់តៃវ់ាន់ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានចេញផ្សាយឯកសារពេញលេញនៃរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្មកាលពីថ្ងៃពុធថា គណបក្សកុម្មុយនិស្តចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងរារាំងនូវអ្វីដែលទីក្រុងប៉េកាំងហៅថា ពួកបំបែកខ្លួនដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិមាតុភូមិ ខណៈឯកសារនេះក៏តម្រូវឲ្យសមាជិកបក្សរក្សាជំហរស្នូលរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងបក្សផងដែរ ។
ឯកសារនេះក៏អនុម័តផែនការដើម្បីសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាននៅឆ្នាំ ២០៣៥ និងកសាងចិនទៅជា “ប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ” នៅពាក់កណ្តាលសតវត្សនេះផងដែរ ។

ទោះជាយ៉ាងណាក៏ដោយ ពាក្យស្លោកដែលបង្ហាញពីភាពស្មោះត្រង់ចំពោះលោក ស៊ី មិនត្រូវបានបញ្ចូលក្នុងឯកសារនេះនោះទេ ។ ពាក្យស្លោកនេះមានគោលបំណងពង្រឹងជំហរស្នូលរបស់លោក ស៊ី នៅក្នុងបក្ស និងតួនាទីរបស់លោកជាមេដឹកនាំមនោគមវិជ្ជារបស់ប្រទេសចិន ។
ទន្ទឹមនោះ មានការរំពឹងទុកផងដែរថា ទ្រឹស្តីនយោបាយរបស់លោក ស៊ី នឹងត្រូវប្តូរឈ្មោះទៅជា “គំនិតលោក ស៊ី ជីនពីង” ពោលដូចគ្នាទៅនឹងមនោគមវិជ្ជារបស់លោក ម៉ៅ សេទុង ដែលជាបិតាស្ថាបនិករបស់ប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ្នកនាំពាក្យការបរទេស ចិន ឆ្លើយយ៉ាងខ្លីរឿងលោក ហ៊ូ ជីនតាវ ត្រូវបណ្ដើរចេញពីសមាជបក្ស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


