ព័ត៌មានអន្ដរជាតិ
ត្រឹម២ថ្ងៃ ជនជាតិវៀតណាម ជាង៨០០នាក់ ចាកចេញពីកម្ពុជា វិលត្រលប់ទៅប្រទេសវិញ
ក្នុងរយៈពេលត្រឹម២ថ្ងៃ ពលករវៀតណាមជាង ៨០០នាក់ បានចាកចេញពីកម្ពុជា វិលត្រលប់ទៅប្រទេសរបស់ពួកគេវិញ តាមច្រកព្រំដែនក្នុងខេត្ត Tay Ninh ភាគខាងត្បូងចាប់តាំងពីថ្ងៃអង្គារទី២៥ខែតុលាមក។

លោក Le Hong Vuong ប្រធានកងកម្លាំងការពារព្រំដែន Tay Ninh បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែតុលាថា ចំនួនពលករដែលចេញពីកម្ពុជា ត្រលប់ទៅ វៀតណាម វិញ បានកើនឡើងយ៉ាងខ្លាំង។
លោកបន្ថែមថា ពួកគេភាគច្រើនធ្វើការនៅកាស៊ីណូក្នុងប្រទេសកម្ពុជា ហើយមិនមានឯកសារស្របច្បាប់។ លោកបន្តថា ការវិលត្រឡប់របស់ពលរដ្ឋវៀតណាមចេញពីកម្ពុជា គឺដោយសារតែការបង្រ្កាបរបស់អាជ្ញាធរកម្ពុជា លើក្រុមហ៊ុនដែលកេងប្រវ័ញ្ចពលករខុសច្បាប់ គ្មានឯកសារ។

ច្រកព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅក្នុងខេត្ត Tay Ninh, Long An និង An Giang កំពុងទទួលពលរដ្ឋវៀតណាមត្រលប់ពីកម្ពុជាវិញ ក្នុងចំនួនយ៉ាងច្រើន ដែលក្នុងនោះមួយចំនួនធំ ត្រូវបានជួយសង្គ្រោះពីកាស៊ីណូ និងអាជីវកម្មផ្សេងទៀត។ ពួកគេភាគច្រើនត្រូវបានគេបោកបញ្ឆោតឲ្យចូលប្រទេសកម្ពុជា ធ្វើជាពលករខុសច្បាប់។
តាមការប៉ាន់ស្មានថា ចាប់តាំងពីដើមឆ្នាំនេះមក ពលរដ្ឋវៀតណាមប្រមាណ ១៥០០ នាក់បានវិលត្រលប់ទៅផ្ទះ ចេញពីកន្លែងធ្វើការខុសច្បាប់នៅកម្ពុជា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ជំងឺអាថ៌កំបាំង សម្លាប់សិស្សសាលាវៀតណាមម្នាក់ ខណៈជាង ៧០០នាក់ធ្លាក់ខ្លួនឈឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


