ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា រុស្ស៊ី មិនមែនជាសត្រូវរបស់លោកខាងលិចនោះទេ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីមិនបានពិចារណា និងមិនបានចាត់ទុកខ្លួនឯងថាជា សត្រូវរបស់លោកខាងលិចនោះទេ ។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វិទ្យាស្ថាន Valdai Discussion Club នៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា “ព្រឹត្តិការណ៍ពិភពលោកនាពេលថ្មីៗនេះ បាននាំឲ្យមានការផ្លាស់ប្តូរទិសដៅនៅក្នុងឆាកអន្តរជាតិ ហើយលោកខាងលិចនឹងត្រូវចាប់ផ្តើមការសន្ទនាស្មើភាពគ្នាអំពីអនាគតរួមមួយនៅក្នុងកិច្ចការពិភពលោក ពោលកាន់តែឆាប់កាន់តែល្អ” ។
លោកបាននិយាយថា “រុស្ស៊ីមិនបានចាត់ទុកខ្លួនឯងជាសត្រូវរបស់បស្ចិមប្រទេសនោះទេ ។ រុស្ស៊ីបានព្យាយាមកសាងទំនាក់ទំនងជាមួយលោកខាងលិច និងអង្គការណាតូ ជាមួយនឹងសារតែមួយគឺ យើងរស់នៅជាមួយគ្នាក្នុងមិត្តភាព” ។

លោកប្រធានាធិបតីបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមិនមានផែនការដើម្បីក្លាយជាអនុត្តរភាពខ្លួនឯងនោះទេ ចំពេលមានវិបត្តិខាងគោលលទ្ធិសេរីនិយមនៃសណ្តាប់ធ្នាប់ពិភពលោករបស់អាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនមិនបានផ្ដល់ឲ្យពិភពលោកនូវរបៀបវារៈវិជ្ជមានឡើយ ពោលមានតែការត្រួតត្រារបស់ខ្លួនប៉ុណ្ណោះ” ។
ជាចុងក្រោយលោក ពូទីន បានបញ្ជាក់ថា បច្ចុប្បន្នលោកខាងលិចកំពុងព្យាយាមជំនួសច្បាប់អន្តរជាតិជាមួយនឹង “បទបញ្ជាផ្អែកលើច្បាប់” ហើយដើម្បីរក្សាការគ្រប់គ្រងរបស់ខ្លួន លោកខាងលិចកំពុងតែបន្តអនុវត្តគោលនយោបាយ “បង្ហូរឈាមដ៏ឃោរឃៅ” ដោយបដិសេធអធិបតេយ្យភាពរបស់ប្រទេស និងប្រជាជនរបស់ពិភពលោកយើង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


