ព័ត៌មានអន្ដរជាតិ
កប៉ាល់ដឹកគ្រាប់ធញ្ញជាតិ ចាកចេញពីកំពង់ផែអ៊ុយក្រែន ជាបន្តបន្ទាប់ ក្រោយកិច្ចព្រមព្រៀង ចាប់ផ្តើមឡើងវិញ
រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកាថា កប៉ាល់ចំនួន៦គ្រឿង ដែលមានគ្រាប់ធញ្ញជាតិ បានចាកចេញពីកំពង់ផែអ៊ុយក្រែនហើយ បន្ទាប់ពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល បានចាប់ផ្តើមសាជាថ្មី។

លោក Akar និយាយថា “បន្ទាប់ពីការចាប់ផ្តើមឡើងវិញ នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ, កប៉ាល់ចំនួន៦គ្រឿង បានចាកចេញពីកំពង់ផែអ៊ុយក្រែន។ ដូច្នេះ ចំនួនកប៉ាល់ដែលចាកចេញពីកំពង់ផែមានចំនួន៤២៦គ្រឿង ហើយបរិមាណនៃការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ គឺលើសពី៩.៧លានតោន”។
ក្នុងពេលជាមួយគ្នានេះ ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនក៏បានរាយការណ៍ដែរថា កប៉ាល់ចំនួនប្រាំពីរគ្រឿង បានចាកចេញពីកំពង់ផែអ៊ុយក្រែននៅព្រឹកថ្ងៃដដែល។

ក្រសួងបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា “កាលពីថ្ងៃទី០៣ខែវិច្ឆិកា កប៉ាល់ចំនួន ៧គ្រឿងដែលផ្ទុកផលិតផលកសិកម្មអ៊ុយក្រែន ២៩០ ០០០តោនបានចាកចេញពីកំពង់ផែ Odesa, Chornomorsk និង Yuzhne ឆ្ពោះទៅបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ឯកភាព ចូលរួមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


