ព័ត៌មានអន្ដរជាតិ
លោក ស៊ី៖ អាស៊ី មិនត្រូវក្លាយជាសង្វៀន សម្រាប់ ការប្រកួតប្រជែងអំណាចធំៗឡើយ (មានវីដេអូ)
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែវិច្ឆិកាថា តំបន់អាស៊ីប៉ាស៊ីហ្វិក មិនមែនជាទីធ្លារបស់នរណាម្នាក់ឡើយ ហើយមិនគួរក្លាយជាសង្វៀននៃការប្រកួតប្រជែងអំណាចធំៗនោះទេ។ លោកក៏បានព្រមានប្រឆាំងនឹងភាពតានតឹងនៃសង្គ្រាមត្រជាក់នៅក្នុងតំបន់ផងដែរ។

ការកត់សម្គាល់របស់លោក ស៊ី នៅមុនកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុងបាងកក គឺសំដៅទៅកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ ក្នុងការបង្ហាញនូវអ្វីដែលពួកគេមើលឃើញថា ជាការកើនឡើងនៃឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន។
លោក ស៊ី បាននិយាយនៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរដែលបានរៀបចំសម្រាប់ព្រឹត្តិការណ៍ពាណិជ្ជកម្មដែលភ្ជាប់ទៅនឹងកិច្ចប្រជុំកំពូលនេះថា “ការប៉ុនប៉ងធ្វើសង្រ្គាមត្រជាក់ថ្មី នឹងមិនត្រូវបានអនុញ្ញាតដោយប្រជាជន ឬនៅសម័យរបស់យើងនោះទេ។ យើងគួរតែដើរតាមមាគ៌ានៃការបើកចំហរនិងការរួមបញ្ចូលគ្នា។ តំបន់នេះ មិនគួរប្រែទៅជា សង្វៀនសម្រាប់ការប្រកួតប្រជែងអំណាចធំៗឡើយ”។

លោកបន្តថា “ឯកតោភាគីនិយម និងលទ្ធិគាំពារនិយម គួរតែត្រូវបានច្រានចោលដោយអ្នកទាំងអស់គ្នា ហើយរាល់ការប៉ុនប៉ងធ្វើនយោបាយ និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មសព្វាវុធ គួរតែត្រូវបានបដិសេធដោយអ្នកទាំងអស់គ្នា”។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក មានភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហានានាដូចជាពន្ធគយ កោះតៃវ៉ាន់ កម្មសិទ្ធិបញ្ញា ការដកស្វ័យភាពរបស់ទីក្រុងហុងកុង និងជម្លោះលើសមុទ្រចិនខាងត្បូងជាដើម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ៤ចំណុច បង្កការចាប់អារម្មណ៍ខ្លាំង ក្នុងជំនួបទល់មុខគ្នាលើកដំបូង រវាងលោក ស៊ី និងលោក បៃដិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


