ព័ត៌មានអន្ដរជាតិ
៤ចំណុច បង្កការចាប់អារម្មណ៍ខ្លាំង ក្នុងជំនួបទល់មុខគ្នាលើកដំបូង រវាងលោក ស៊ី និងលោក បៃដិន (មានវីដេអូ)
នៅខាងក្រៅកិច្ចប្រជុំកំពូល G20 លើកោះបាលី លោក ចូ បៃដិន និង ស៊ី ជីនពីង បានជួបទល់មុខគ្នាជាលើកដំបូងក្នុងនាមជាមេដឹកនាំ ក្នុងការប៉ុនប៉ងកាត់បន្ថយភាពតានតឹងលើបញ្ហាកោះតៃវ៉ាន់ និងពាណិជ្ជកម្ម ដែលធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ហើយខាងក្រោមនេះ គឺជាចំណុចគួរឲ្យចាប់អារម្មណ៍ទាំង៤ ក្នុងជំនួបរវាងមេដឹកនាំទាំង២ កាលពីម្សិលមិញ៖

១. លោក បៃដិន មានជំងឺផ្តាសាយ ប៉ុន្តែលោក ស៊ី នៅតែចាប់ដៃរបស់គាត់
មេដឹកនាំចិនគឺជាអ្នកប្រកាន់ខ្ជាប់វិធានការទប់ស្កាត់ជំងឺកូវីដ ប៉ុន្តែលោកនៅតែចាប់ដៃជាមួយលោក បៃដិន ថ្វីបើមេដឹកនាំអាមេរិក មានជំងឺផ្តាសាយស្រាលក៏ដោយ។

ភាពស្និទ្ធស្នាល ក៏ដូចជាស្នាមញញឹមដាក់កាមេរ៉ា បានបង្ហាញឲ្យឃើញថា មេដឹកនាំទាំងពីរពិតជាចង់បានទំនាក់ទំនងការងារកាន់តែប្រសើរឡើង។
២. លោក បៃដិន បានប្រាប់លោក ស៊ី ថា គោលនយោបាយតៃវ៉ាន់របស់ចិន គឺ “គឃ្លើន”
បើទោះបីជាមានស្នាមញញឹមក៏ដោយ ក៏ប្រធានាធិបតីអាមេរិកបានលើកឡើងពីបញ្ហាចម្រូងចម្រាសជាច្រើន ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលបីម៉ោង។
ប្រធានបទដ៏រសើបបំផុតដែលលោកបានលើកឡើង គឺការជំទាស់របស់សហរដ្ឋអាមេរិកចំពោះ សកម្មភាពបង្ខិតបង្ខំ និងកាន់តែគឃ្លើន របស់ចិនចំពោះតៃវ៉ាន់ ដែលលោកនិយាយថា បានធ្វើឲ្យខូចសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងបង្កគ្រោះថ្នាក់ដល់វិបុលភាពពិភពលោក។

លោក ស៊ី បានប្រាប់លោក បៃដិន ថា រឿងតៃវ៉ាន់គឺស្ថិតនៅលើ ផលប្រយោជន៍ស្នូលរបស់ចិន និង ខ្សែបន្ទាត់ក្រហមដំបូង ក្នុងទំនាក់ទំនងទ្វេភាគីដែលមិនត្រូវឆ្លងកាត់នោះទេ។
ស្របពេលជាមួយគ្នានោះ លោក បៃដិន បានធានាជាថ្មីដល់ប្រទេសចិនថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះគោលនយោបាយ “ចិនតែមួយ” មិនផ្លាស់ប្តូរទេ។
៣. កិច្ចសហប្រតិបត្តិការអាកាសធាតុអាចបន្តឡើងវិញក្នុងទម្រង់មួយចំនួន
មេដឹកនាំទាំង២បាននិយាយថា ពួកគេនឹងផ្តល់សិទ្ធិអំណាចដល់មន្ត្រីជាន់ខ្ពស់សំខាន់ៗ លើផ្នែកនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល រួមទាំងការដោះស្រាយវិបត្តិអាកាសធាតុ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ សុខភាព និងអាហារពិភពលោក ជាដើម។

យ៉ាងណាក្តី គេមិនច្បាស់ភ្លាមៗទេថាតើ នោះមានន័យថា ប្រទេសចិននឹងយល់ព្រមចាប់ផ្តើមកិច្ចចរចាអំពីការប្រែប្រួលអាកាសធាតុឡើងវិញដែរឬទេ បន្ទាប់ពីខ្លួនបានផ្អាកដើម្បីតវ៉ាចំពោះដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីខែសីហា។
៤. ការគំរាមកំហែងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ធ្វើឲ្យទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ព្រួយបារម្ភ
យោងតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក, មេដឹកនាំទាំង២ ក៏បានឯកភាពគ្នាដែរថា “សង្រ្គាមនុយក្លេអ៊ែរមិនគួរត្រូវបានប្រយុទ្ធនោះទេ និងគ្មានអ្នកឈ្នះឡើយ”។ មេដឹកនាំទាំង២ បានគូសបញ្ជាក់អំពីការប្រឆាំងរបស់ពួកគេ ចំពោះការប្រើប្រាស់ឬការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅប្រទេសអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ មេដឹកនាំពិភពលោក នឹងមិនថតរូបជុំគ្នាទេ ក្នុងកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌូណេស៊ី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


