ព័ត៌មានអន្ដរជាតិ
អឺរ៉ុប គាំទ្រការបង្កើតច្រករបៀងដឹកជញ្ជូនឯករាជ្យនៅអាស៊ីកណ្តាល ដោយមិនបាច់ពឹង រុស្ស៊ី
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប និយាយថា ពេលនេះ អឹរ៉ុប កំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ដែលទាក់ទងនឹងការផ្គត់ផ្គង់ថាមពល និងការកសាងច្រករបៀងដឹកជញ្ជូនថ្មី ដោយមិនចាំបាច់ពឹងលើរុស្ស៊ី ។
លោកនិយាយបែបនេះ គឺនៅក្នុងសន្និសិទ្ធអីរ៉ុប-អាស៊ី ស្ដីអំពី Global Gateway ដើម្បីពិភាក្សាអំពីភាពជាដៃគូក្នុងតំបន់ និងវិធានការផ្សេងៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាស៊ីកណ្តាល ។
បន្ទាប់ពីដំណើរទស្សនកិច្ចនោះ លោកបានបង្ហោះសារថា ក្រៅពីរុស្ស៊ី ចិន ក៏ដើរតួនាទីយ៉ាងសំខាន់ផង ដែរនៅក្នុងតំបន់ ។ ការស្មើភាពគ្នា ច្បាស់ណាស់ថា តំបន់ គឺកំពុងតែសម្លឹងមើលការធ្វើពិពិធកម្មទំនាក់ ទំនងរបស់ខ្លួន ហើយអាស៊ី នឹងមើលឃើញសហភាពអឺរ៉ុប ជាដៃគូរជម្រើសល្អបំផុត ។
មិនតែប៉ុណ្ណោះ លោកចង្អុលបង្ហាញថា បណ្តាប្រទេសអាស៊ីកណ្តាលកំពុងអនុវត្តកម្មវិធីកំណែទម្រង់ផ្សេងៗ ហើយទំនាក់ទំនងក្នុងតំបន់កំពុងមានភាពប្រសើរ។ ដូចនេះ អាស៊ីកណ្តាល និងអឺរ៉ុប ត្រូវតែបង្កើនទំនាក់ទំនង ឱ្យកាន់តែប្រសើរឡើង ដើម្បីទាញយកសក្ដានុពលផ្សេងៗដែលទាក់ទងនឹងការផ្គត់ផ្គង់ថាមពល វត្ថុធាតុដើមសំខាន់ៗ និងច្រករបៀងដឹកជញ្ជូនថ្មី។
លោក ក៏បានសង្កត់ធ្ងន់ទៀតថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់នៅអាស៊ីកណ្តាល ហើយបានវិនិយោគជាង ១០៣ ពាន់លានដុល្លារនៅក្នុងតំបន់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


