Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ហៅមេ UN ថាជា អាយ៉ងអាមេរិក

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បានសម្តែងការសោកស្តាយចំពោះការថ្កោលទោសរបស់ប្រធានអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ចំពោះស្ថានការណ៍ជុំវិញឧបទ្វីបកូរ៉េ ហើយបានហៅលោកថាជា “អាយ៉ងរបស់សហរដ្ឋអាមេរិក” ផងដែរ ។

លោកស្រីបាននិយាយថា “អគ្គលេខាធិការ UN បានយល់ស្របនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក និងកងកម្លាំងមហាអំណាចរបស់ខ្លួន អំពីពីការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង ហើយវាបញ្ជាក់យ៉ាងច្បាស់ថា មេ UN រូបនេះគឺជាអាយ៉ងរបស់សហរដ្ឋអាមេរិក” ។

ស្របពេលជាមួយគ្នានេះ អ្នកការទូតកូរ៉េខាងជើងបានចង្អុលបង្ហាញទៀត ពាក់ព័ន្ធនឹងការហាត់សមសង្គ្រាមនុយក្លេអ៊ែរដែលបង្កហេតុដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីឆ្នាំមុនថា អគ្គលេខាធិការ UN បែរជាមកស្ដីបន្ទោសចំពោះករណីនេះមកលើកូរ៉េខាងជើងទៅវិញ ខណៈដែលសហរដ្ឋអាមេរិកជាអ្នកធ្វើសកម្មភាព” ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក Guterres បានថ្កោលទោសការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ICBM មួយគ្រាប់ទៀតដោយកូរ៉េខាងជើង ហើយបានអំពាវនាវឲ្យទីក្រុងព្យុងយ៉ាង បន្តការសន្ទនាដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ អាមេរិក ដាក់ពង្រាយយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ឆ្លើយតបទៅការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម