ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ពង្រាយយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ឆ្លើយតបទៅការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង (មានវីដេអូ)
សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលនាពេលថ្មីៗនេះ កូរ៉េខាងជើង។

យន្តហោះទម្លាក់គ្រាប់បែកធុន B-1B បានធ្វើសមយុទ្ធលើអាកាសរួមគ្នាកាលពីថ្ងៃអាទិត្យទី២០ខែវិច្ឆិកា ជាមួយយន្តហោះចម្បាំងកូរ៉េខាងត្បូង និងអាមេរិកផ្សេងទៀត។

អគ្គសេនាធិកាកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះ បង្ហាញពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខ “រឹងដូចដែកថែប” របស់សហរដ្ឋអាមេរិក ចំពោះកូរ៉េខាងត្បូង និងជំហរការពាររួមគ្នារបស់សម្ព័ន្ធមិត្តទាំង២។

កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើង បានបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ បន្ទាប់ពីខ្លួនបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន និងមានរយៈចម្ងាយឆ្ងាយ អាចទៅដល់គ្រប់ទីកន្លែងនៅលើដីគោករបស់សហរដ្ឋអាមេរិក។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងនោះជាមួយកូនស្រីរបស់គាត់។ នោះជាលើកទីមួយហើយ ដែលកូនស្រីរបស់លោក គីម ត្រូវបានគេឃើញជាសាធារណៈ ហើយលោក គីម បានអួតអាងថា មីស៊ីល ICBM គឺជាអាវុធដែលអាចទុកចិត្តបាន និងសមត្ថភាពអតិបរមា ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ មីស៊ីលកូរ៉េ ខាង ជើងបាញ់ព្រឹកមិញ អាចហោះដល់ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


