ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា មីស៊ីលរបស់ អ៊ុយក្រែន ខ្លួនឯងទេដែលធ្លាក់ក្នុងទីក្រុងកៀវនោះ
រុស្ស៊ីទទួលស្គាល់ថាពិតជាបានធ្វើការវាយប្រហារទ្រង់ទ្រាយធំកម្ទេចទីតាំងនៃប្រភពថាមពល និងបញ្ជាការយោធារបស់អ៊ុយក្រែន ប៉ុន្តែមិនបានវាយប្រហារលើរដ្ឋធានីកៀវឡើយ ។

រុស្ស៊ី បញ្ជាក់ថា មិនមានគោលដៅណាមួយក្នុងទីក្រុងកៀវត្រូវបានកងកម្លាំងរុស្ស៊ីវាយប្រហារឡើយ ហើយផ្ទុយមកវិញ កាំជ្រួចមីស៊ីលដែលបាញ់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនទេ ដែលបានធ្លាក់នៅតំបន់លំនៅដ្ឋានក្នុងទីក្រុងកៀវនោះ ។
ការវាយប្រហារនេះបានធ្វើឲ្យប្រជាជនក្នុងទីក្រុងកៀវដាច់ចរន្តអគ្គិសនី និងប្រភពទឹកប្រើប្រាស់ ស្របពេលអាកាសធាតុចុះត្រជាក់ខ្លាំង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ការវាយប្រហារនេះ គឺជាអំពើភេរវកម្មលើប្រភពថាមពលរបស់អ៊ុយក្រែន ពីសំណាក់កងកម្លាំងរុស្ស៊ី ។
បន្ថែមពីនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន រាយការណ៍ថា រុស្ស៊ីនៅតែមានកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង ហើយរុស្ស៊ីនឹងបន្តវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំបន្ថែមទៀតមកលើអ៊ុយក្រែន យ៉ាងហោចក៏មួយដងដែរក្នុងមួយសប្តាហ៍ ជាពិសេសទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមន្ទីរពេទ្យ ដែលភាគច្រើននៅតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


