ព័ត៌មានអន្ដរជាតិ
ស្តេចស៊ុលតង់ព្រុយណេ បើកព្រះទីនាំងរថយន្ត ដឹកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បង្កការភ្ញាក់ផ្អើល
ស្តេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសព្រុយណេ បានបង្កការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយលើកនេះ ទ្រង់យាងបើកព្រះទីនាំងរថយន្ត ដឹកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim ទៅកាន់វិមាន Seri Perdana ក្នុងអំឡុងពេលដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ចពិសេស ក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃចន្ទទី ២៨ខែវិច្ឆិកានេះ។

លោក Anwar ដែលអង្គុយនៅកៅអីខាងមុខនៃរថយន្តប្រណីត ត្រូវបានគេឃើញ បក់ដៃទៅកាន់អ្នកសារព័ត៌មាននៅម៉ោងប្រហែល ១១:៤៥នាទីព្រឹក។
ព្រះអង្គម្ចាស់ Abdul Mateen Bolkiah ដែលជាបុត្រារបស់ស្តេចស៊ុលតង់ ក៏មានវត្តមានក្នុងព្រះទីនាំងនោះផងដែរ។

រថយន្ត BMW បានធ្វើដំណើរទៅកាន់វិមានផ្លូវការរបស់នាយករដ្ឋមន្ត្រីក្នុងទីក្រុង Putrajaya ចេញពីមូលដ្ឋានទ័ពអាកាសម៉ាឡេស៊ី ដែលមានចម្ងាយពីគ្នាប្រហែល៤១គីឡូម៉ែត្រ។
នេះគឺជាជំនួបលើកដំបូងរបស់ស្តេចស៊ុលតង់ព្រុយណេ ជាមួយលោក Anwar បន្ទាប់ពីគាត់ ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ១០ របស់ម៉ាឡេស៊ី។

គួរបញ្ជាក់ថា ដំណើរព្រះរាជទស្សនកិច្ចលើកចុងក្រោយរបស់ស្តេចស៊ុលតង់ ទៅកាន់ទីក្រុងគូឡាឡាំពួ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ខែមីនា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំលើកទី ២២ រវាងម៉ាឡេស៊ី និងព្រុយណេ។
ព្រុយណេ គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣០របស់ម៉ាឡេស៊ី និងធំលំដាប់ទី៦ក្នុងអាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មសរុប ១.៩៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


