ព័ត៌មានអន្ដរជាតិ
លោក Anwar Ibrahim ក្លាយជានាយករដ្ឋមន្ត្រី ម៉ាឡេស៊ី
មេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ី លោក Anwar Ibrahim ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ទី២៤ខែវិច្ឆិកានេះ ហើយនឹងស្បថចូលកាន់តំណែងនៅម៉ោង៥ល្ងាចនេះ។
ព្រះបរមរាជវាំងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រះមហាក្សត្រ បានធ្វើសេចក្តីសម្រេចបន្ទាប់ពីជួបជាមួយអ្នកគ្រប់គ្រងផ្សេងទៀត នៅក្នុងកិច្ចប្រជុំពិសេសមួយ។
ការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបញ្ចប់ទៅដោយសម្ព័ន្ធភាពធំៗទាំង២ ដែលមួយដឹកនាំដោយលោក Anwar និងមួយទៀតដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Muhyiddin Yassin មិនអាចទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលមួយបានទេ។
លោក Anwar អាយុ៧៥ឆ្នាំ បានជួបឧបសគ្គម្តងហើយម្តងទៀត ក្នុងការឡើងទៅកាន់តំណែងជានាយករដ្ឋមន្ត្រី នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
គួរបញ្ជាក់ថា លោក Anwar ត្រូវបានបណ្តេញចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៩៨ ចំពេលមានការចោទប្រកាន់ដ៏ចម្រូងចម្រាសអំពីការរួមភេទជាមួយបុរសដូចគ្នា និងការរំលោភបំពានអំណាច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters, Straits Times
ចុចអាន៖ ម៉ាឡេស៊ី ប្រកាស រំលាយសភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


