ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងសកម្ម ធំបំផុតលើពិភពលោក បានផ្ទុះឡើងហើយ
ភ្នំភ្លើងសកម្មដ៏ធំបំផុតរបស់ពិភពលោកឈ្មោះ Mauna Loa លើកោះហាវ៉ៃ បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជិត៤០ឆ្នាំ។

កម្អែភាគច្រើនស្ថិតនៅលើកំពូលភ្នំ ប៉ុន្តែប្រជាពលរដ្ឋ ត្រូវបានគេប្រាប់ឲ្យប្រុងប្រយ័ត្ន ហើយត្រូវបានព្រមានជាមុនអំពីហានិភ័យនៃការធ្លាក់ផេះ។
សេវាភូគព្ភសាស្ត្រអាមេរិក (USGS) បាននិយាយថា ស្ថានភាពអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

កម្រិតប្រកាសអាសន្នរបស់ភ្នំភ្លើង ក៏ត្រូវបានដំឡើងពី “ការប្រឹក្សា” ទៅ “ការព្រមាន” ដែលជាកម្រិតខ្ពស់បំផុតផងដែរ។
មន្ត្រីសង្គ្រោះបន្ទាន់និយាយថា មិនមានការបញ្ជាជម្លៀសចេញទេ ហើយតំបន់ដែលមានប្រជាជន ទំនងជាមិនរងផលប៉ះពាល់ឡើយ នៅដំណាក់កាលនេះ។

Mauna Loa ដែលមានទីតាំងនៅខាងក្នុងឧទ្យានជាតិភ្នំភ្លើង ហាវ៉ៃ បានគ្របដណ្តប់ពាក់កណ្តាលនៃកោះដ៏ធំរបស់រដ្ឋ សហរដ្ឋអាមេរិក។ ភ្នំភ្លើងនេះមានកម្ពស់ ៤១៦៩ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ និងលាតសន្ធឹងលើផ្ទៃដីជាង ៥១៧៩គីឡូម៉ែត្រការ៉េ។
យោងតាម USGS, ភ្នំភ្លើង Mauna Loa បានផ្ទុះឡើងចំនួន ៣៣ ដងចាប់តាំងពីឆ្នាំ ១៨៤៣មក។ ការផ្ទុះលើកមុនក្នុងឆ្នាំ១៩៨៤ បានធ្វើឲ្យកម្អែភ្នំភ្លើងហូរក្នុងចម្ងាយ ៥ម៉ាយល៍ ពីទីក្រុង Hilo ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតរបស់កោះនេះ។

ប៉ុន្តែចំនួនប្រជាជននៅលើកោះដ៏ធំមួយនេះ បានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ១៩៨០មក ដល់ប្រហែល ២០០ ០០០នាក់ ហើយទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋហាវ៉ៃ បានព្រមានថា អ្នកស្រុកអាចប្រឈមមុខនឹង “គ្រោះមហន្តរាយភ្នំភ្លើង”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់