ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនឧស្ម័នធម្មជាតិរាវ LNG ដែលអឺរ៉ុបទិញពី រុស្ស៊ី ក្នុងឆ្នាំ ២០២២
កាសែតហិរញ្ញវត្ថុរបស់អង់គ្លេសបានរាយការណ៍ថា សហភាពអឺរ៉ុប (EU) បានទិញឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីចំនួន ៤២ ភាគរយ នៅចន្លោះខែមករា ដល់ខែតុលា ឆ្នាំ២០២២ នេះ ។

នៅពេលនេះ ការនាំចូលឧស្ម័នរាវរបស់អឺរ៉ុបគឺមានចំនួន ១៧.៨ ពាន់លានម៉ែត្រគូប ដែលនៅក្នុងនោះ បែលហ្ស៊ិក បារាំង អេស្ប៉ាញ និងហូឡង់ ឈរនៅកំពូលតារាង ជាប្រទេសនាំចូលច្រើនជាងគេ ។
តាមរបាយការណ៍បន្តបង្ហាញថា ក្នុងរយៈពេល ១០ ខែដំបូងនៅឆ្នាំនេះ អឺរ៉ុបបានទិញឧស្ម័នរាវធម្មជាតិចំនួន ១១១ ពាន់លានម៉ែត្រគូបពីទីផ្សារពិភពលោក ដោយបង្កើនបរិមាណនាំចូល ៧០ ភាគរយ ខណៈដែលកាលពីឆ្នាំមុន EU បានទិញឧស្ម័នធម្មជាតិ និងឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីចំនួន ១៥៥ ពាន់លានម៉ែត្រគូប ។

គួរឲ្យដឹងថា រុស្ស៊ីធ្លាប់ជាប្រទេសផ្គត់ផ្គង់ថាមពលធំជាងគេទី ២ របស់អឺរ៉ុប ប៉ុន្តែពេលនេះការផ្គត់ផ្គង់បានធ្លាក់ចុះ ១៦ ភាគរយ ក្នុងឆ្នាំ ២០២២ ដោយសារតែអឺរ៉ុបងាកទៅទិញឧស្ម័នធម្មជាតិរាវពីអាមេរិកវិញ ។
ស្របពេលជាមួយគ្នានេះ ប្រទេសលោកខាងលិច ជាពិសេសគឺក្រុមប្រទេស G7 ក៏កំពុងតែព្យាយាមចរចាកំណត់តម្លៃលើការទិញប្រេងពីប្រទេសរុស្ស៊ីផងដែរ ខណៈរុស្ស៊ីក៏បានបញ្ជាក់វិញដែរថា នឹងមិនលក់ប្រេងឲ្យទៅប្រទេសណាដែលព្យាយាមកំណត់តម្លៃនោះឡើយ ៕
ប្រែសម្រួលដោយ ៖ ណាក់ ណាក់
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក បន្ថយទណ្ឌកម្មប្រេងលើ វេណេស៊ុយអេឡា តែប្រាក់ចំណេញពីការលក់មិនអាចចែកគ្នាឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


