ព័ត៌មានអន្ដរជាតិ
អាមេរិកបារម្ភថា ចិន ទំនងជាមានក្បាលគ្រាប់នុយក្លេអ៊ែរ ១៥០០គ្រាប់ ត្រឹមឆ្នាំ ២០៣៥
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារទី២៩ខែវិច្ឆិកា បានឲ្យដឹងថា ប្រទេសចិនទំនងជានឹងមានឃ្លាំង ស្តុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១៥០០ គ្រាប់នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើប្រទេសនេះបន្តបង្កើតនុយក្លេអ៊ែរ ជាមួយនឹងល្បឿនដូចពេលបច្ចុប្បន្ន។

តួលេខនេះ បានគូសបញ្ជាក់ក្តីព្រួយបារម្ភកាន់តែខ្លាំងរបស់អាមេរិក អំពីចេតនារបស់ចិនសម្រាប់ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណ ទាក់ទិននឹងយោធាចិនថា “ចិនបានធ្វើការកសាង អ្វីៗដែលជាប្រភេទសំខាន់យ៉ាងឆាប់រហ័ស”។

របាយការណ៍ដែលគ្របដណ្តប់ជាចម្បងលើសកម្មភាពក្នុងឆ្នាំ២០២១ បាននិយាយថា បច្ចុប្បន្ន ប្រទេសចិន មានឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែរជាង ៤០០គ្រាប់។
មន្ត្រីដដែលនិយាយថា ការព្យាកររបស់មន្ទីរបញ្ចកោណសម្រាប់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនចំនួន ១០០០ គ្រាប់ត្រឹមឆ្នាំ២០៣០ នៅតែមិនផ្លាស់ប្តូរ ខណៈការព្យាករសម្រាប់ឆ្នាំ ២០៣៥ គឺផ្អែកលើល្បឿននៃការពង្រីក។

ទោះបីជាយ៉ាងណាក៏ដោយ ចិននិយាយថា ឃ្លាំងអាវុធរបស់ខ្លួនគឺតូចជាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយថា ខ្លួនត្រៀមរួចជាស្រេចសម្រាប់ការសន្ទនា ប៉ុន្តែលុះត្រាតែទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរ ដល់កម្រិតដូចចិនជាមុនសិន។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងថា សហរដ្ឋអាមេរិកមានឃ្លាំងស្តុកផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៣៧០០គ្រាប់ ដែលក្នុងនោះប្រហែល១៧៤០គ្រាប់ត្រូវបានដាក់ពង្រាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រមុខ UN៖ វោហាសាស្ត្រគ្រោះថ្នាក់ កំពុងជំរុញឲ្យមានភាពតានតឹង នុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


