ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានពីហានិភ័យខ្ពស់ នៃការធ្លាក់ចូលទៅក្នុង សង្រ្គាមនុយក្លេអ៊ែរទ្រង់ទ្រាយធំ (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានព្រមានថា ជម្លោះណាមួយរវាងរដ្ឋនុយក្លេអ៊ែរ ទំនងជានឹងបង្កទៅជាសង្គ្រាមនុយក្លេអ៊ែរទ្រង់ទ្រាយធំ ដូច្នេះហើយ គួរតែចៀសវាងរឿងនេះ ឲ្យខានតែបាន។

លោក Lavrov បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី០១ខែធ្នូថា “សង្គ្រាមរវាងមហាអំណាចនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានឡើយ។ ទោះនរណា សម្រេចចិត្តចាប់ផ្តើមវាដោយប្រើមធ្យោបាយសាមញ្ញក៏ដោយ វានឹងមានគ្រោះថ្នាក់ដ៏ធំដែលបង្កទៅជាសង្គ្រាមនុយក្លេអ៊ែរទ្រង់ទ្រាយធំ”។
នៅពេលត្រូវបានសួរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ដើម្បីកាត់បន្ថយសមត្ថភាពយុទ្ធសាស្ត្ររបស់ពួកគេ អ្នកការទូតរូបនេះបានឆ្លើយតបថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានធ្វើឲ្យជាប់គាំងកិច្ចចរចាទ្វេភាគី ក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការកំណត់អាវុធវាយលុកជាយុទ្ធសាស្ត្រ មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។

លោក Lavrov បានកត់សម្គាល់ថា “វាមិនពិបាកនោះទេ ក្នុងការស្វែងយល់ហេតុផល”។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ទំនួលខុសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរធំបំផុតទាំងពីរនៅលើពិភពលោក មិនផ្លាស់ប្តូរទេ ហើយបានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងដោយមេដឹកនាំរុស្ស៊ី និងអាមេរិកថា សង្រ្គាមនុយក្លេអ៊ែរមិនអាចមាននអ្នកណាម្នាក់ឈ្នះឡើយ ដូច្នេះហើយមិនត្រូវអនុញ្ញាតឲ្យកើតមាននោះទេ។
រុស្ស៊ីមានឆន្ទៈក្នុងការទទួលយកសេចក្តីថ្លែងការណ៍នោះ ហើយបានសង្កត់ធ្ងន់ថា ជម្លោះណាមួយរវាងរដ្ឋនុយក្លេអ៊ែរគឺមិនអាចទទួលយកបានឡើយ ព្រោះថា សូម្បីតែសង្រ្គាមធម្មតាក៏មានហានិភ័យដ៏ធំ នៃការឈានទៅដល់ការប៉ះទង្គិចនុយក្លេអ៊ែរដែរ។

ការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក ចាប់តាំងពីលោកពូទីន ប្តេជ្ញាកាលពីចុងខែកញ្ញា ក្នុងការការពារទឹកដីនិងប្រជាជនរបស់រុស្ស៊ីដោយប្រើកម្លាំងនិងធនធានទាំងអស់ដែលខ្លួនមាន។
ការកត់សម្គាល់របស់គាត់នៅពេលនោះ ត្រូវបានអ្នកវិភាគ និងមន្ត្រីលោកខាងលិចបកស្រាយយ៉ាងទូលំទូលាយថា ជាការព្រមានបាញ់នុយក្លេអ៊ែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ប្រមូលយន្តហោះទម្លាក់គ្រាប់បែកដាក់នៅមូលដ្ឋាន ត្រៀមបើកការវាយប្រហារថ្មី លើអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


