ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចេញការប៉ាន់ស្មានថ្មី អំពីចំនួនទាហាន អ៊ុយក្រែន ដែលស្លាប់ (មានវីដេអូ)
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានលើកឡើងកាលពីថ្ងៃអង្គារទី០៦ខែធ្នូថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបាត់បង់ទាហានជាង ៨០០០នាក់ និងសម្ភារយោធាមួយចំនួនធំក្នុងអំឡុងខែវិច្ឆិកា។

លោក Shoigu ប្រកាសថា នៅក្នុងខែវិច្ឆិកា ទីក្រុងកៀវបានបាត់បង់យោធាជាង៨៣០០នាក់, យន្តហោះ៥គ្រឿង, ឧទ្ធម្ភាគចក្រ១០គ្រឿង, រថក្រោះ១៤៩គ្រឿង និងរថពាសដែកជាង៣០០គ្រឿង។ លោកបន្ថែមថា កងកម្លាំងរបស់រុស្ស៊ី បានបង្កការខូចខាតយ៉ាងច្រើនដល់យោធារបស់ទីក្រុងកៀវ ដោយប្រើអាវុធច្បាស់លាស់រយៈចម្ងាយឆ្ងាយ ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងមជ្ឈមណ្ឌលបញ្ជាការយោធាអ៊ុយក្រែន និងទីតាំងយោធាផ្សេងទៀត។

នៅចុងខែកញ្ញា លោក Shoigu អះអាងថា កងកម្លាំងអ៊ុយក្រែន បានបាត់បង់កងទ័ពជាង ៦១០០០នាក់ ចាប់តាំងពីទីក្រុងមូស្គូ ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងទីក្រុងកៀវក្នុងខែកុម្ភៈ។ លោកក៏បានកត់សម្គាល់ផងដែរថា ការខាតបង់របស់រុស្ស៊ី គឺតិចជាងនោះដប់ដង ពោលគឺរុស្ស៊ី បាត់បង់ទាហានប្រហែល ៦០០០នាក់។
ថ្វីបើទីក្រុងកៀវ បដិសេធបញ្ចេញតួលេខផ្លូវការអំពីកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក៏ដោយ ប៉ុន្តែពួកគេបានប្រកែកចំពោះតួលេខដែលផ្តល់ដោយក្រសួងការពារជាតិរុស្ស៊ី។

លោកប្រធានាធិបតី Vladimir Zelensky បាននិយាយកាលពីខែកញ្ញាថា អ៊ុយក្រែនបានបាត់បង់កងទ័ពប្រហែល ៥០ នាក់ក្នុងមួយថ្ងៃ ប៉ុន្តែអះអាងថា វាតិចជាងប្រាំដង បើប្រៀបធៀបនឹងការស្លាប់បាត់បង់ជីវិតរបស់រុស្ស៊ី។
កាលពីសប្តាហ៍មុន ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថា “មន្ត្រីយោធាអ៊ុយក្រែនជាង ១០០ ០០០ នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលជម្លោះ”។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមក វីដេអូនេះត្រូវបានលុបចោលវិញ បន្ទាប់ពីវាបានបង្កឲ្យមានការខឹងសម្បានៅក្នុងទីក្រុងកៀវ ដែលអះអាងថា ជាព័ត៌មានរសើប ដែលគួរតែត្រូវបានចេញផ្សាយដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ដឹងទេ អាវរងាដែលលោក ពូទីន ពាក់ ពេលចុះទៅពិនិត្យស្ពាន គ្រីមៀ មានតម្លៃប៉ុន្មាន?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


