ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីធ្លាក់តំណែងប៉េរូ ប្រឈមជាប់ពន្ធនាគារ ២០ឆ្នាំ
កាសែត El Comercio របស់ប្រទេសប៉េរូ បានចុះផ្សាយកាលពីថ្ងៃពុធទី០៧ខែធ្នូថា ប្រធានាធិបតីបណ្តេញចេញពីតំណែង លោក Pedro Castillo ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានការបះបោរ ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។

យោងតាមកាសែតនេះ, លោក Castillo ត្រូវបានប៉ូលិសឃុំខ្លួនរយៈពេលដប់ថ្ងៃ ក្រោមបទចោទប្រកាន់ជាច្រើន រួមទាំងការប៉ុនប៉ងរៀបចំការបះបោរផងដែរ ដែលបើតាមមាត្រា៣៤៦នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសប៉េរូបានចែងថា ទង្វើបែបនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីដប់ទៅម្ភៃឆ្នាំ។
ក្រៅពីនោះ អតីតប្រធានាធិបតីរូបនេះ ត្រូវរងការចោទប្រកាន់ពីបទរំលោភអំណាច និងបំពានសណ្តាប់ធ្នាប់សាធារណៈ។ គាត់ក៏ត្រូវប្រឈមមុខ នឹងការចោទប្រកាន់មួយចំនួនផ្សេងទៀតផងដែរ ទាក់ទងនឹងឧក្រិដ្ឋកម្មពាក់ព័ន្ធអំពើពុករលួយ។

លោក Castillo ត្រូវបានសភាបណ្តេញចេញពីតំណែងកាលពីថ្ងៃពុធ បន្ទាប់ពីគាត់បានប្រកាសរំលាយសភា និងដាក់ចេញនូវបម្រាមគោចរ។
សមាជិកសភា មិនបានលុបចោលការបោះឆ្នោតទេ ហើយបានអនុម័តលើការលាលែងពីតំណែងរបស់លោកប្រធានាធិបតី ហើយយោធា និងប៉ូលិសបានគាំទ្រសភា។ មិនយូរប៉ុន្មាន អនុប្រធានាធិបតីទីមួយ លោកស្រី Dina Boluarte បានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


