ព័ត៌មានអន្ដរជាតិ
ផ្ទុះការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកគាំទ្រ បារាំង និងម៉ារ៉ុក ក្នុងប្រទេសអឺរ៉ុបចំនួន ២
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងរវាងអ្នកគាំទ្របាល់ទាត់បារាំង និងម៉ារ៉ុកកាលពីថ្ងៃពុធ បន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា ដោយប៉ូលិសបារាំង និងបែលហ្ស៊ិកបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងឃាត់ខ្លួនអ្នកគាំទ្រមួយចំនួនផងដែរ ។

កាសែតបែលហ្ស៊ិក LeSoir បានរាយការណ៍ថា ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក បន្ទាប់ពីអ្នកគាំទ្របាល់ទាត់បានចាប់ផ្តើមគប់ផាវ និងបាញ់កាំជ្រួចដាក់មន្ត្រីប៉ូលិស ទើបធ្វើឲ្យប៉ូលិសចាប់ផ្តើមឃាត់ខ្លួនអ្នកគាំទ្រទាំងនោះ ។
ចំណែកកាសែតបារាំង Le Figaro ក៏បានរាយការណ៍ដែរថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងអ្នកគាំទ្របារាំង និងម៉ារ៉ុកនៅទីក្រុង Nice របស់ប្រទេសបារាំង បន្ទាប់ពីបុរសពាក់អាវក្រណាត់ចាប់ផ្តើមស្រែកថា “អារ៉ាប់ចេញ” និង “យើងជាម្ចាស់ផ្ទះ” ទៅកាន់អ្នកគាំទ្រម៉ារ៉ុក ហើយក្រោយមកភាគីទាំងពីរចាប់ផ្ដើមគប់ផាវដាក់គ្នា ។

ទន្ទឹមនោះកាសែត Le Monde បានរាយការណ៍ថា ប៉ូលិសបារាំងក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែកផងដែរ ដើម្បីបំបែកហ្វូងអ្នកគាំទ្រនៅក្នុងទីក្រុង Lyon និងទីក្រុង Montpellier ហើយមនុស្សជាង ១០០ នាក់ត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលប៉ះទង្គិចគ្នានោះ ។
ដោយឡែកអ្នកឆ្លើយឆ្លងព័ត៌មាន RIA Novosti បានរាយការណ៍ថា ការប៉ះទង្គិចគ្នារវាងប៉ូលិស និងអ្នកគាំទ្រក៏បានផ្ទុះឡើងផងដែរនៅលើមហាវិថី Champs-Elysees ក្នុងរដ្ឋធានីប៉ារីសរបស់ប្រទេសបារាំង ខណៈដំបូងឡើយ អ្នកគាំទ្រកំពុងប្រារព្ធពិធីដោយបាញ់កាំជ្រួច ផាវ និងច្រៀងចម្រៀងធម្មតាប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះក្រុមម៉ារ៉ុក ២-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតា ហើយនៅថ្ងៃទី ១៨ ខែធ្នូ ក្រុមបារាំងនឹងត្រូវជួបក្រុមអាហ្សង់ទីនក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈនៅថ្ងៃទី ១៧ ខែធ្នូ, ម៉ារ៉ុក នឹងប្រកួតជាមួយ ក្រូអាត ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ ៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ស្ថានការណ៍មិនស្រួល! បារាំង ដាក់ពង្រាយមន្ត្រីប៉ូលិស ១ម៉ឺននាក់ឲ្យហើយ មុនការប្រកួតយប់នេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


