ព័ត៌មានអន្ដរជាតិ
ម្ចាស់ភាគហ៊ុន Tesla៖ ទង្វើ Elon Musk គឺកំពុងសម្លាប់ Tesla ហើយ
ម្ចាស់ភាគហ៊ុន Tesla និយាយទៅកាន់ Elon Musk ថា ទង្វើរបស់លោក Musk ជាមួយភាពច្របូកច្របល់ការងារ គឺកំពុងតែសម្លាប់ក្រុមហ៊ុន Tesla ហើយ។

លោក Joe Cirincione ដែលជាអ្នកវិភាគ និងជាអ្នកនិពន្ធផ្នែកសន្តិសុខជាតិក៏ជាម្ចាស់ភាគហ៊ុនមួយផ្នែក បានសរសេរនៅលើ Twitter កាលពីថ្ងៃសុក្រថា គាត់ចង់ឱ្យ Musk ចាកចេញពី Twitter ដោយគាត់បញ្ជាក់ថា ចាប់តាំងពី Musk ទិញ Twitter មក តម្លៃភាគហ៊ុន Tesla របស់លោកបានធ្លាក់ចុះជាងពាក់កណ្តាល។

ដោយឡែក លោក KoGuan Leo ដែលជាម្ចាស់ភាគហ៊ុនធំរបស់ Tesla បាននិយាយនៅក្នុង tweet ដែរថា Musk គឺបានបោះបង់ទំនួលខុសត្រូវរបស់គាត់ចំពោះក្រុមហ៊ុន Tesla ហើយលោកក៏អំពាវនាវឱ្យមាននាយកប្រតិបត្តិថ្មីជំនួសលោក Musk ដែលអាចមានពេលវេលាគ្រប់គ្រាន់កាន់កាប់ក្រុមហ៊ុន។
ទាក់ទិនជាមួយលោក Musk វិញ ដោយនៅក្នុងសប្តាហ៍នេះ គឺកំពុងតែស្ថិតនៅក្រោមការត្រួតពិនិត្យបន្ថែមទៀត សម្រាប់ការព្យួរអ្នកកាសែតដែលរិះគន់លោកនៅលើវេទិការ Twitter ហើយ Musk ក៏បាននិយាយថា លោកនឹងបញ្ចូលគណនីរបស់អ្នកកាសែតឡើងវិញនៅថ្ងៃសុក្របន្ទាប់ពីការស្ទង់មតិដែលបាន tweet ទៅកាន់អ្នកតាមដានរបស់លោក៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព៖ Business Insider
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


