ព័ត៌មានអន្ដរជាតិ
លោក ពូទីន ពន្យល់ហេតុផល នៃការលុបចោលសុន្ទរកថាប្រចាំឆ្នាំ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានពន្យល់ថា ការលុបចោលសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាសហព័ន្ធរុស្ស៊ី គឺដោយសារ វាពិបាកសម្រាប់លោក ក្នុងការបង្ហាញលទ្ធផល និងផែនការដែលផ្លាស់ប្តូរភ្លាមៗ។

លោក ពូទីន បានពន្យល់បែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ។
លោកនិយាយថា “ក៏មិនមានសុន្ទរកថាដែរកាលពីឆ្នាំ២០១៧។ បញ្ហាគឺថា ព្រឹត្តិការណ៍ មានការផ្លាស់ប្តូរលឿនៗ ហើយស្ថានភាពកំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់។ ដូច្នេះហើយ វាពិតជាលំបាកក្នុងការកត់ត្រាលទ្ធផល និងធ្វើផែនការជាក់លាក់ ឲ្យទាន់ពេល។ នាពេលអនាគត ដ៏ជាក់លាក់ យើងពិតជានឹងធ្វើវានៅដើមឆ្នាំ”។

គួរបញ្ជាក់ថា លោក ពូទីន បានលុបចោលផែនការបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីរបស់លោកនៅឆ្នាំនេះ រួមទាំងសន្និសីទសារព័ត៌មាន និងសុន្ទរកថារបស់លោកទៅកាន់សភាសហព័ន្ធរុស្ស៊ីផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) បានលើកឡើងពីការខ្វះខាតរបៀបវារៈវិជ្ជមាន ថាជាហេតុផលមួយក្នុងចំណោមហេតុផលសម្រាប់ការលុបចោលសុន្ទរកថានេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ លោក ពូទីន ប្រកាសដាក់ប្រើប្រាស់សព្វាវុធថ្មីៗ ក្នុងពេលឆាប់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


