ព័ត៌មានអន្ដរជាតិ
លោក Zelensky ហាមប្រជាជន កុំប្រារព្ធពិធីអ្វីទាំងអស់ ក្នុងថ្ងៃបុណ្យណូអែល
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញវីដេអូស្វាគមន៍បុណ្យណូអែល ដោយអំពាវនាវឲ្យប្រជាជនអត់ធ្មត់ និងកុំប្រារព្ធពិធីអ្វីទាំងអស់។

តាមរយៈឃ្លិបវីដេអូនោះដែរ លោកបាននិយាយថា “ជាអកុសល ថ្ងៃឈប់សម្រាកទាំងអស់មានរសជាតិជូរចត់សម្រាប់ពួកយើងក្នុងឆ្នាំនេះ ផ្ទះនិងផ្លូវរបស់យើងមិនអាចបំភ្លឺបានឡើយ។ សូម្បីតែកណ្ដឹងបុណ្យណូអែល ក៏មិនអាចបន្លឺឡើងបានទេ ហើយអាចនឹងបន្លឺឡើងតាមរយៈស៊ីរ៉ែនវាយប្រហារតាមអាកាស ឬស្នូរកាំភ្លើង និងការបំផ្ទុះប៉ុណ្ណោះ ខណៈយន្តហោះគ្មានមនុស្សបើកមិនអាចពន្លត់ថ្ងៃ Christmas Dawn ឡើយ ហើយកាំជ្រួចនឹងទម្លុះស្មារតីរបស់អ៊ុយក្រែន”។

ទោះយ៉ាងណា លោក Zelensky ក៏បាននិយាយអំពីរយៈពេលជាង ៣០០ថ្ងៃ ដែលប្រជាជនអ៊ុយក្រែនបានប្រយុទ្ធចាប់តាំងពីការវាយលុករបស់រុស្ស៊ី។ លោកបានមានប្រសាសន៍ថា “យើងរួមគ្នាតាំងពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ហើយយើងបានឆ្លងកាត់មកយូរហើយ”។ លោកបញ្ជាក់ថា ការតស៊ូរបស់ពួកគេ នឹងបន្តដោយមិនឈប់ឈរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


