ព័ត៌មានអន្ដរជាតិ
លោក Medvedev ៖ រុស្ស៊ី នឹងធ្វើគ្រប់យ៉ាងការពារសង្គ្រាមលោកលើកទី ៣ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារសង្គ្រាមលោកលើកទី ៣ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ ហើយភាពតានតឹងពិភពលោកទំនងជាបន្ត “គ្មានដែនកំណត់” នោះទេ រហូតដល់រុស្ស៊ីទទួលបានការធានាសន្តិសុខចាំបាច់ ។

លោក Medvedev បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែតរុស្ស៊ី Rossiyskaya Gazeta ថា “ប្រសិនបើយើងមិនទទួលបានការធានាសុវត្ថិភាពសមស្របណាមួយនោះទេ ភាពតានតឹងនឹងនៅតែបន្តកើតមានដោយគ្មានដែនកំណត់ ។
អ្នកនយោបាយរូបនេះបានបន្តទៀតថា រុស្ស៊ីមិនមានអ្វីត្រូវចរចាជាមួយលោកខាងលិចនោះទេ ដោយសារតែការជឿទុកចិត្តត្រូវបានបំផ្លាញ ហើយព្រឹត្តិការណ៍ដែលបានកើតឡើងនៅឆ្នាំ ២០២២ នេះ បានលុបចោលឱកាសដើម្បីរៀបចំកិច្ចសន្ទនាទំនុកចិត្តទាំងអស់ ។

លោក Medvedev បានបន្ថែមថា ការប៉ុនប៉ងរបស់ណាតូ ដើម្បីពង្រីកទៅភាគខាងកើត គឺជា “ការត្រៀមរៀបចំសម្រាប់ធ្វើសង្រ្គាមជាមួយរុស្ស៊ី” ។
កាលពីដើមខែធ្នូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយថា ទីក្រុងមូស្គូនៅតែត្រៀមខ្លួនជាស្រេចដើម្បីត្រលប់ទៅរកការពិភាក្សាលើការធានាសន្តិសុខ ប្រសិនបើលោកខាងលិចចាប់អារម្មណ៍ ។

រុស្ស៊ីបានបង្វែរសំណើរបស់ខ្លួនលើការធានាសន្តិសុខដល់សហរដ្ឋអាមេរិក និងប្រទេសណាតូផ្សេងទៀតក្នុងខែធ្នូ ឆ្នាំ ២០២១ ហើយឯកសារនេះរួមបញ្ចូលការធានាថា អង្គការណាតូនឹងមិនពង្រីកបន្ថែមទៀតទៅភាគខាងកើតឡើយ ដោយសំដៅលើសក្តានុពលរបស់អ៊ុយក្រែន និងបទប្បញ្ញត្តិស្តីពីការមិនដាក់ពង្រាយអាវុធវាយលុក រួមទាំងនុយក្លេអ៊ែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សហរដ្ឋអាមេរិក និងប្រទេសណាតូ បាននិយាយថា ការទាមទាររបស់រុស្ស៊ី ទាក់ទងនឹងការពង្រីកសម្ព័ន្ធភាព មិនអាចសម្រេចបានឡើយ ដោយសារប្លុកនេះ បានប្តេជ្ញាចិត្តចំពោះគោលនយោបាយបើកចំហររបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសជិត អ៊ុយក្រែន មួយទៀត ជុំវិញកិច្ចសហប្រតិបត្តិការយោធាជាមួយ ណាតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


