ព័ត៌មានអន្ដរជាតិ
បេឡារុស អាចប្រើមីស៊ីល Iskander និង S-400 របស់ រុស្ស៊ី គ្រប់ពេលចាំបាច់ទាំងអស់
មន្ត្រីជាន់ខ្ពស់បេឡារុសបាននិយាយថា ប្រព័ន្ធកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ Iskander និងប្រព័ន្ធការពារដែនអាកាស S-400 ដែលរុស្ស៊ីបានដាក់ពង្រាយនៅបេឡារុស ត្រូវបានរៀបចំយ៉ាងពេញលេញ ហើយបេឡារុសអាចប្រើវាដើម្បីបំពេញគ្រប់ភារកិច្ចដែលចាំបាច់ទាំងអស់ ។

លោក Leonid Kasinsky ប្រធាននាយកដ្ឋានមនោគមវិជ្ជានៅក្រសួងការពារជាតិបេឡារុស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា “ទាហាន និងបុគ្គលិករបស់យើង បានបញ្ចប់ការបណ្តុះបណ្តាលរបស់ពួកគេយ៉ាងពេញលេញសម្រាប់ការប្រើប្រាស់ប្រព័ន្ធអាវុធទាំងនេះ នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រយុទ្ធរួមគ្នានៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស” ។
ទោះជាយ៉ាងណា វាមិនច្បាស់ទេថាតើប្រព័ន្ធមីស៊ីល Iskander ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរចំនួនប៉ុន្មានគ្រាប់នោះ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសបេឡារុស បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីខែមិថុនាថា ទីក្រុងមូស្គូនឹងផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Iskander និងប្រព័ន្ធការពារដែនអាកាស S-400 ទៅឲ្យទៅទីក្រុង Minsk ។

ទន្ទឹមនោះ ការប្រកាសនេះកើតឡើង ចំពេលដែលទីក្រុងមូស្គូបង្កើនសម្ពាធកាន់តែខ្លាំងឡើងលើទីក្រុង Minsk ដើម្បីជួយដល់ការលុកលុយរបស់ខ្លួននៅអ៊ុយក្រែន ដែលឥឡូវនេះឈានដល់ខែទី ១០ ហើយ ហើយក៏មិនទាន់មានសញ្ញាថមថយនៅឡើយផងដែរ ។
កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ប្រទេសបេឡារុស្សជាកន្លែងចាប់ផ្តើមសម្រាប់ការវាយប្រហារលើរដ្ឋធានីកៀវរបស់អ៊ុយក្រែនក្នុងខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមក ក៏មានការកើនឡើងនៃសកម្មភាពយោធារវាងរុស្ស៊ី និងបេឡារុសផងដែរ ។

គួរបញ្ជាក់ថា Iskander ដែលជាប្រព័ន្ធកាំជ្រួចមីស៊ីលដឹកចល័ត អាចហោះហើរក្នុងរយៈចម្ងាយដល់ទៅ ៥០០ គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់ទាំងធម្មតា ឬនុយក្លេអ៊ែរ ខណៈប្រព័ន្ធ S-400 គឺជាប្រព័ន្ធស្ទាក់ចាប់មីស៊ីលចល័តបាញ់ពីដីទៅអាកាស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសជិត អ៊ុយក្រែន មួយទៀត ជុំវិញកិច្ចសហប្រតិបត្តិការ យោធាជាមួយ ណាតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


