ព័ត៌មានអន្ដរជាតិ
អត្រាអ្នកអត់ការងារធ្វើនៅ ឥណ្ឌា កើនឡើងខ្ពស់ក្នុងរយៈពេល ១៦ ខែ
អត្រាអ្នកអត់ការងារធ្វើរបស់ប្រទេសឥណ្ឌាបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៦ ខែគិតត្រឹមខែធ្នូ ដោយសារការបង្កើតការងារនៅក្នុងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ក៏ដូចជាបរាជ័យក្នុងការរក្សាល្បឿនសេដ្ឋកិច្ចជាមួយនឹងកម្លាំងពលកម្ម ។

បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលសម្រាប់តាមដានសេដ្ឋកិច្ចឥណ្ឌា Pvt.Ltd បានឲ្យដឹងថា អត្រាគ្មានការងារធ្វើសរុបនៅឥណ្ឌាកើនឡើងដល់ ៨.៣ ភាគរយ ពោលកើនឡើងពី ៨ ភាគរយនៅក្នុងខែវិច្ឆិកា ។
ការកើនឡើងនៃភាពអត់ការងារធ្វើនេះកើតឡើង ចំពេលដែលតម្រូវការធ្លាក់ចុះ បន្ទាប់ពីរដូវកាលបុណ្យធំៗនៅក្នុងប្រទេស ។ ជាមួយគ្នានោះ សេដ្ឋកិច្ចឥណ្ឌាត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះ ខណៈអត្រាការប្រាក់កាន់តែតឹងតែងធ្វើឲ្យតម្រូវការទំនិញ និងសេវាកម្មធ្លាក់ចុះ ហើយការនាំចេញក៏ធ្លាក់ចុះថែមទៀត ។
ចំណែកការចំណាយលើការខ្ចីប្រាក់បានកើនឡើងជិត ២.២៥ ភាគរយកាលពីឆ្នាំមុន ដោយសារអតិផរណានៅលើកម្រិតគោលដៅរបស់ធនាគារកណ្តាល ដែលភាគច្រើននៃឆ្នាំ ២០២២ ។

ទន្ទឹមនឹងនោះ ការកើនឡើងនៃភាពអត់ការងារធ្វើ ក៏ជាល្បិចកលជាពិសេសសម្រាប់រដ្ឋាភិបាល ដោយសារប្រតិទិននយោបាយដ៏មមាញឹកនៅក្នុងឆ្នាំនេះ ជាមួយនឹងការបោះឆ្នោតដែលនឹងត្រូវធ្វើឡើងនៅក្នុងរដ្ឋសំខាន់ៗ រួមមាន Karnataka, Madhya Pradesh, Rajasthan និង Telangana ខណៈការបោះឆ្នោតទូទៅនឹងត្រូវធ្វើឡើងនៅរដូវក្តៅឆ្នាំ ២០២៤ ដែលនាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានគេរំពឹងថានឹងស្វែងរកអាណត្តិទីបីនៅក្នុងអំណាច ។
ដោយឡែក ជាមួយទិន្នន័យនេះបានបង្ហាញថា អត្រាអ្នកអត់ការងារធ្វើនៅទីក្រុងបានកើនឡើងដល់ ១០.០៩ ភាគរយ កាលពីខែមុន ពី ៨.៩៦ ភាគរយក្នុងខែវិច្ឆិកា ខណៈពេលដែលអ្នកអត់ការងារធ្វើនៅតាមជនបទបានធ្លាក់ចុះមកនៅត្រឹម ៧.៤៤ ភាគរយពី ៧.៥៥ ភាគរយ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ BNN Bloomberg
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


