Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់បង្ហាញមូលដ្ឋានមីស៊ីលនៅឈូងសមុទ្រពែក្ស ចំពេលមានភាពតានតឹងជាមួយអាមេរិក

បានផុស

នៅ

អង្គភាពឆ្មាំបដិវត្តឥស្សរជនអ៊ីរ៉ង់កាលពីថ្ងៃសុក្របានបង្ហាញមូលដ្ឋានមីស៊ីលប្រឆាំងនាវាក្រោមដីនៅតាមបណ្តោយឆ្នេរឈូងសមុទ្រពែក្សដល់ភាគខាងត្បូងរបស់ប្រទេស ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេបញ្ជាការកងឆ្មាំបដិវត្តឥស្លាម (IRGC) លោកឧត្តមសេនីយ៍ Hossein Salami បាននិយាយនៅក្នុងពិធីសម្ពោធមូលដ្ឋាននោះថា គោលបំណងនៃមូលដ្ឋានមីស៊ីលនៅខេត្ត Hormozgan គឺដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេស ។

លោកបាននិយាយថា អ៊ីរ៉ង់បានប្តេជ្ញាចិត្តក្នុងការពង្រឹងអំណាចការពារ និងការវាយប្រហារដើម្បីការពារខ្លួនពីសត្រូវដូចជាសហរដ្ឋអាមេរិកជាដើម ។

រឿងនេះកើតឡើង ចំពេលភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាចម្បាំងទៅកាន់ឈូងសមុទ្រ ហើយបានបញ្ជាឲ្យនាវាដឹកយន្តហោះ Nimitz បន្តស្ថិតនៅក្នុងតំបន់នេះ ខណៈដែលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 ក៏បានចូលដែនអាកាសអ៊ីរ៉ង់នៅលើឈូងសមុទ្រជាច្រើនដងក្នុងរយៈពេលមួយខែចុងក្រោយនេះ ។

ការវាយប្រហារថ្មីៗនេះទៅលើស្ថានទូតអាមេរិកនៅទីក្រុងបាកដាដដែលក្រុមមន្រ្តីអាមេរិកបានស្តីបន្ទោសទៅលើក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់បានបង្កឲ្យមានការសង្ស័យថាទីក្រុងតេអេរ៉ង់ប្រហែលជាកំពុងស្វែងរកការសងសឹកប្រឆាំងនឹងការសម្លាប់មេបញ្ជាការយោធាកំពូលលោក Qassem Soleimani និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ Mohsen Fakhrizadeh ខណៈអ៊ីរ៉ង់បានច្រានចោលការពាក់ព័ន្ធនៅក្នុងការវាយប្រហារលើស្ថានទូតអាមេរិក ។

ការបង្ហាញនេះក៏បានកើតឡើងផងដែរ បន្ទាប់ពីការធ្វើសមយុទ្ធកងនាវាចរដ៏ធំមួយរបស់ IRGC រយៈពេលមួយសប្តាហ៍នៅក្នុងឈូងសមុទ្រដែលក្នុងនោះនាវាធុនស្រាល និងពាក់កណ្តាលធុនធ្ងន់ចំនួន ៧០០ គ្រឿងត្រូវបានដាក់តាំងបង្ហាញស្របគ្នានឹងខួបមួយឆ្នាំចាប់តាំងពីការធ្វើឃាតលោក Soleimani នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកនៅទីក្រុងបាកដាដ ។

លោក Salami បាននិយាយថា គោលបំណងសំខាន់នៃសមយុទ្ធនេះគឺដើម្បីផ្ញើសារថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានត្រៀមខ្លួនដើម្បីការពារផលប្រយោជន៍សំខាន់ៗរបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ សង្ស័យជាការសងសឹកឲ្យលោក Soleimani យន្តហោះមួយគ្រឿងហោះលើអគារ Capitol របស់អាមេរិក

ចុចអាន ៖ អ៊ីរ៉ង់នឹងសងសឹកឲ្យលោក Soleimania បន្ទាប់ពីលោក Biden ចូលកាន់តំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម