ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ស្តីបន្ទោសវេទិកាសេដ្ឋកិច្ច នៅទីក្រុង Davos (មានវីដេអូ)
កិច្ចពិភាក្សាអំពីការផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែននៅឯវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ (WEF) ក្នុងទីក្រុង Davos នៃប្រទេសស្វីស គឺជា “រឿងអាម៉ាស់”។ នេះបើតាមការលើកឡើងរបស់អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev។

នៅថ្ងៃពុធទី១៨ខែមករានេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានប្រើវេទិកា WEF ដើម្បីអំពាវនាវឲ្យប្រទេសលោកខាងលិច បន្ថែមការគាំទ្រកាន់តែធំដល់ទីក្រុងកៀវ ចំពេលមានជម្លោះជាមួយរុស្ស៊ី។ លោកនិយាយថា “យើងសង្ឃឹមថា ដៃគូមួយចំនួនដែលជាសម្ព័ន្ធមិត្ត នឹងផ្តល់រថក្រោះដល់អ៊ុយក្រែន”។
ការលើកឡើងរបស់លោក Duda ត្រូវបានគាំទ្រដោយសមភាគីលីទុយអានីលោក Gitanas Nauseda ដែលនិយាយថា លោកជឿជាក់យ៉ាងមុតមាំថា អាល្លឺម៉ង់នឹងផ្តល់ឲ្យអ៊ុយក្រែននូវរថក្រោះ Leopard ថ្វីបើទីក្រុងបែរឡាំង មិនទាន់បានធ្វើការសម្រេចចិត្តលើបញ្ហានេះក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Medvedev បានសរសេរនៅលើ Telegram ថា “អ្វីដែលគួរឲ្យអាម៉ាស់បំផុតគឺ វេទិកា Davos កំពុងពិភាក្សាអំពី ការផ្តល់រថក្រោះទៅឲ្យអ៊ុយក្រែន”។
លោកបានចង្អុលបង្ហាញថា “ពីមុននៅ Davos ពួកគេបានពិភាក្សាអំពីរឿងផ្សេង ដូចជាសេដ្ឋកិច្ចជាដើម។ ក៏ល្អដែរ ដែលក្រុមហ៊ុនរុស្ស៊ី មិនចូលរួមព្រឹត្តិការណ៍ក្នុងឆ្នាំនេះ”។

កាលពីដើមសប្តាហ៍នេះ ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងផ្តល់រថក្រោះប្រយុទ្ធសំខាន់ Challenger 2 ចំនួន១៤គ្រឿង។ ប្រទេសប៉ូឡូញ និងហ្វាំងឡង់ ក៏បាននិយាយផងដែរថា ពួកគេបានត្រៀមរួចជាស្រេច ដើម្បីផ្គត់ផ្គង់ឲ្យអ៊ុយក្រែន នូវរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ ចេញពីស្តុកផ្ទាល់ខ្លួនរបស់ពួកគេ។
យ៉ាងណាក្តី រឿងនេះនឹងតម្រូវឲ្យមានការអនុញ្ញាតពីទីក្រុងបែរឡាំង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ធ្វើការសម្រេចចិត្តនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មុនផ្ទុះសង្គ្រាម សេដ្ឋកិច្ច អ៊ុយក្រែន ពឹងផ្អែកខ្លាំងលើវិស័យទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


