ព័ត៌មានអន្ដរជាតិ
លោកស្រី Jacinda Ardern ប្រកាសលាលែងតំណែងជា នាយករដ្ឋមន្ត្រីនូវែលសេឡង់
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសលាលែងពីតំណែង មិនលើសពីថ្ងៃទី៧ខែកុម្ភៈនោះទេ។
លោកស្រីក៏បានប្រកាសដែរថា ការបោះឆ្នោតសកល នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែតុលា។
លោកស្រីនិយាយថា “សម្រាប់ខ្ញុំ វាដល់ពេលហើយ។ ខ្ញុំមិនស័ក្តិសមសម្រាប់រយៈពេលបួនឆ្នាំទៀតទេ”។
ស្របពេលជាមួយគ្នានោះ លោកស្រី Ardern អះអាងថា លោកស្រីមិនមានផែនការឈរឈ្មោះបោះឆ្នោតនៅឆ្នាំនេះទេ ប៉ុន្តែចង់ចំណាយពេលជាមួយក្រុមគ្រួសារ។
អំឡុងពេលការប្រកាសក្នុងទីក្រុង Napier នៅចំពោះមុខគូដណ្តឹង Clarke Gayford, លោកស្រី Ardern ក៏បញ្ជាក់ផងដែរថា “សម្រាប់ Clark ទីបំផុតយើងបានរៀបការហើយ”។
ទោះបីជាយ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្ត្រី Grant Robertson នឹងមិនដាក់ឈ្មោះរបស់គាត់ជាមេដឹកនាំថ្មីរបស់គណបក្ស ការងារ ទេ។
អ្នកនយោបាយនូវែលសេឡង់ បានយល់ព្រមថា ការបោះឆ្នោតនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃទៀត។ ប្រសិនបើមេដឹកនាំត្រូវបានជ្រើសរើសដោយជោគជ័យ នោះពួកគេនឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Stuff
ចុចអាន៖ នូវែលសេឡង់ បញ្ជូនទាហានទៅអង់គ្លេស ដើម្បីបង្វឹកកងទ័ព អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


