ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ថា ការចូលប្រទេស ថៃ វិញ គឺមិនចាំបាច់ត្រូវការជំនួយពីបក្សណាមួយឡើយ
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសប្រកាសនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម Clubhouse កាលពីពេលថ្មីៗនេះថា ការវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ គឺមិនចាំបាចច់មានជំនួយពីគណបក្សភឿថៃ ឬគណបក្ស Palang Pracharath ដែលកំពុងកាន់អំណាចឡើយ ហើយគ្រប់យ៉ាងនឹងប្រកាសដោយកូនស្រីរបស់លោក គឺលោកស្រី Paetongtarn Shinawatra ។
នៅក្នុងបទសម្ភាសន៍ផ្សាយផ្ទាល់ ដែលធ្វើឡើងដោយទំព័រហ្វេសប៊ុក CARE Kid Kluan Thai, អ្នកគាំទ្របានសួរលោក ថាក់ស៊ីន ថាតើពេលណាទើបលោកវិលចូលប្រទេសវិញ, លោក ថាក់ស៊ីន ឆ្លើយថា ដោយសារតែឆ្នាំមុនគាត់មានជំងឺ ហើយត្រូវបង្ខំដាក់អុកស៊ីសែនព្យាបាលឲ្យជាសះស្បើយមុនបំណាច់ឆ្នាំ ប៉ុន្តែស្ថានភាពនៅតែមានគ្រោះថ្នាក់ ទើបរំខានដល់គម្រោងការវិលទៅថៃវិញ ។
លោកបញ្ជាក់ទៀតថា ទោះជាលោកទៅថៃវិញ ក៏លោកមិនស្វែងរកជំនួយពីគណបក្សនយោបាយណាមួយ រួមទាំងបក្សភឿថៃផងដែរ ។ ដោយឡែក គណបក្ស Palang Pracharath ក៏លោកមិនត្រូវការដែរ លោកអាចជួយខ្លួនឯងបាន ហើយប្រាកដជានឹងត្រឡប់ទៅថៃវិញបាន ។
ការវិលត្រលប់ទៅវិញនេះកើតឡើង ចំពេលមានពាក្យចចាមអារ៉ាមថា គណបក្ស Palang Pracharat និងបក្សភឿថៃ បានធ្វើកិច្ចព្រមព្រៀងសំខាន់មួយសម្រាប់លោក ថាក់ស៊ីន ដើម្បីត្រលប់ទៅប្រទេសថៃវិញ បន្ទាប់ពីការបោះឆ្នោតសកលនៅក្នុងខែឧសភាខាងមុខ ។
ជាមួយគ្នានោះ លោក ថាក់ស៊ីន បានស្នើឲ្យអ្នកគាំទ្ររង់ចាំការប្រកាសរបស់កូនស្រីពៅរបស់គាត់ ដែលនឹងត្រូវបានបង្ហាញជាបេក្ខភាពរបស់គណបក្សភឿថៃសម្រាប់ការបោះឆ្នោតខាងមុខ ។ លោក ថាក់ស៊ីន បានបន្ថែមថា កូនស្រីលោកនឹងប្រកាសថា ពេលណាដែលលោកនឹងត្រឡប់មកប្រទេសថៃវិញ ។
សូមបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ ពេលចូលរួមក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ។ ក្រោយមកលោកបានត្រលប់មកថៃមួយភ្លែតនៅខែមេសា ឆ្នាំ ២០០៨ មិនបានប៉ុន្មានខែផង លោកបានរត់គេចពីការកាត់ក្តីពុករលួយក្នុងខែសីហា ឆ្នាំដដែល ប៉ុន្តែនៅទីបំផុត លោកក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារសរុបរយៈពេល ១០ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ណាសា បង្កើតម៉ាស៊ីនរ៉ុកកែតដើរដោយនុយក្លេអ៊ែរសម្រាប់នាំមនុស្សទៅភពអង្គារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


