ព័ត៌មានអន្ដរជាតិ
អ្នកដំណើរមួយយន្តហោះ ចំណាយពេលជិះកន្លះថ្ងៃ ស្រាប់តែចុះចតនៅកន្លែងដដែល
យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលហោះចេញពីទីក្រុងឌូបៃ បានហោះហើរអស់រយៈពេល១៣ម៉ោង ប៉ុន្តែត្រូវចុះចតនៅអាកាសយានដ្ឋានដដែលវិញ បន្ទាប់ពីត្រូវបង្ខំចិត្តហោះបកក្រោយ។

ជើងហោះហើរ EK448 បានចេញដំណើរនៅម៉ោង ១០:៣០នាទីព្រឹកថ្ងៃសុក្រទី២៧ខែមករា ហើយត្រូវចុះចតនៅទីក្រុង Auckland ក្នុងប្រទេសនូវែលសេឡង់ នៅ១៦ម៉ោងក្រោយ។
ប៉ុន្តែជើងហោះហើររបស់ក្រុមហ៊ុន Emirates បានបានចុះចតក្នុងទីក្រុងឌូបៃដដែល នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរនៅអាកាសយានដ្ឋាន Auckland។

ស្ថានភាពគ្រាអាសន្ន ត្រូវបានប្រកាសនៅក្នុងទីក្រុង Auckland បន្ទាប់ពីភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់ បានវាយប្រហារខ្លាំងក្លា ហើយបង្កឲ្យមានភាពចលាចលដល់មជ្ឈមណ្ឌលដឹកជញ្ជូន។
អាកាសយានដ្ឋានបាននិយាយនៅលើ Twitter ថា “អាកាសយានដ្ឋាន Auckland បាននិងកំពុងវាយតម្លៃអំពីការខូចខាតដល់ស្ថានីយអន្តរជាតិរបស់យើង ហើយជាអកុសល យើងកំណត់ថា គ្មានជើងហោះហើរអន្តរជាតិណាមួយ អាចដំណើរការបានទេនៅថ្ងៃនេះ។ យើងដឹងថា នេះគឺជាការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់អ្នកដំណើរ គឺជាអាទិភាពចម្បងរបស់យើង”។

យ៉ាងហោចណាស់ផ្ទះ និងអាជីវកម្មចំនួន៥០០០ កំពុងត្រូវបានវាយតម្លៃសម្រាប់ការខូចខាតដោយសារទឹកជំនន់ និងការបាក់ដី ហើយផ្លូវជាច្រើននៅតែបិទ។
ភាពអាសន្នសម្រាប់ទីក្រុង Auckland និងសង្កាត់ជុំវិញត្រូវបានដកចេញកាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែអភិបាលក្រុងលោក Wayne Brown បានព្រមានថា ស្ថានភាពគ្រោះថ្នាក់ត្រូវបានព្យាករណ៍ថា នឹងវិលត្រលប់មកវិញនៅថ្ងៃខាងមុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ដដែល ១សប្តាហ៍មានបញ្ហាជាមួយយន្តហោះ៥គ្រឿង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


