ព័ត៌មានអន្ដរជាតិ
ខួប២ឆ្នាំនៃរដ្ឋប្រហារ៖ អាមេរិក ដាក់ទណ្ឌកម្មថ្មីលើមីយ៉ាន់ម៉ា ខណៈអំពើហិង្សានៅតែបន្ត
ភាពចលាចលនយោបាយនៅតែបន្តកើតមានក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈថ្ងៃពុធនេះ គឺជាខួបពីរឆ្នាំ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

នៅថ្ងៃខួបនេះដែរ សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពនានា ដែលមានទំនាក់ទំនងជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធទី០១ខែកុម្ភៈថា ខ្លួនបានបន្ថែមអង្គភាពចំនួន៣និងបុគ្គល៦នាក់ ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ដោយក្នុងចំណោមវិធានការទាំងអស់ក៏រួមមាន ការបង្កកទ្រព្យសម្បត្តិផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ ក្នុងចំណោមអង្គភាពទាំងបី គឺមានទាំងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់គ្រងដោយយោធា ដែលទទួលខុសត្រូវចំពោះការបដិសេធលទ្ធផលនៃការបោះឆ្នោតសកលខែវិច្ឆិកាឆ្នាំ២០២០ផងដែរ។
សេចក្តីថ្លែងការណ៍បន្តថា បុគ្គលទាំងប្រាំមួយរូប រួមមានរដ្ឋមន្ត្រីថាមពលដែលតែងតាំងដោយយោធា និងនាយកប្រតិបត្តិពីរនាក់ នៃក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ។

សេចក្តីថ្លែងការណ៍បានចង្អុលបង្ហាញថា អ្នកទាំងនេះ បានចូលរួមនៅក្នុងការជួយរដ្ឋាភិបាលយោធាឲ្យទទួលបានប្រាក់ចំណូលជាង១ពាន់លានដុល្លារពីការនាំចេញប្រេង និងឧស្ម័ន។
មិនមែនតែអាមេរិកទេ វិធានការនេះ ក៏ត្រូវបានធ្វើឡើងរួមជាមួយចក្រភពអង់គ្លេស និងកាណាដាផងដែរ។

គួរបញ្ជាក់ថា យោធាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១ ដោយអះអាងអំពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតសកល ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ NLD ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។
យោងតាមក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា, មនុស្សចំនួន២៩៤០នាក់ ត្រូវបានសម្លាប់ដោយអាជ្ញាធរចាប់តាំងពីការកាន់កាប់ដោយយោធា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឲ្យចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


