ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានប្រទេសមួយទៀត ថានឹងក្លាយជា “អ៊ុយក្រែនទី២”
ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរបស់ទីក្រុងមូស្គូ លោក Sergey Lavrov បានគូសបញ្ជាក់ថា ប្រទេសម៉ុលដាវី អាចដើរតាមគន្លងរបស់អ៊ុយក្រែន និងក្លាយជាអ្នកប្រឆាំងរុស្ស៊ីថ្មី។

អ្នកការទូតរូបនេះបានអះអាងថា ប្រទេសលោកខាងលិច បានតែងតាំងប្រធានាធិបតីនៅទីក្រុង ជីស៊ីណូ ដែលមានគំនិតដ៏កខ្វក់ក្នុងការនាំយកអតីតសាធារណរដ្ឋសូវៀតមួយនេះ ចូលទៅក្នុងផ្នត់គំនិតដែលដឹកនាំដោយសហរដ្ឋអាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ទី០២ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយ RIA Novosti និង Rossiya 24 របស់រុស្ស៊ីបានចេញផ្សាយបទសម្ភាសជាមួយលោក Lavrov។ លោកត្រូវបានគេសួរថាតើ បើតាមគំនិតរបស់លោក តើប្រទេសណាដែលអាចដើរតាមផ្លូវដូចគ្នាទៅនឹងអ៊ុយក្រែន ហើយក្លាយជា អ្នកប្រឆាំងរុស្ស៊ី?

រដ្ឋមន្ត្រីការបរទេសរូបនេះបានឆ្លើយតប ដោយអះអាងថា លោកខាងលិចកំពុងពិចារណាលើប្រទេសម៉ុលដាវីសម្រាប់តួនាទីនេះ។ ប្រទេសនេះត្រូវបានជ្រើសរើសជាចម្បង ដោយសារតែលោកខាងលិចបានទទួលជោគជ័យក្នុងការដំឡើង តាមរយៈវិធីសាស្រ្តពិសេសៗមួយចំនួន ដែលនៅឆ្ងាយពីប្រទេសសេរី និងប្រជាធិបតេយ្យ។
អ្នកការទូតរូបនេះបានសន្និដ្ឋានថា ប្រមុខរដ្ឋនៃប្រទេសម៉ុលដាវី បានត្រៀមខ្លួនរួចជាស្រេចក្នុងការច្របាច់បញ្ចូលប្រទេសរបស់ខ្លួនជាមួយអ្នកជិតខាង រូម៉ានី ហើយនឹងធ្វើអ្វីៗតាមតែអំពើចិត្ត។

កាលពីចុងខែមុន ប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu បានប្រាប់កាសែត Politico ថា “មានកិច្ចពិភាក្សាដ៏សំខាន់មួយកំពុងដំណើរការនៅក្នុងទីក្រុង ជីស៊ីណូ អំពីសមត្ថភាពរបស់ប្រទេសក្នុងការការពារខ្លួនថាតើយើងអាចធ្វើវាដោយខ្លួនឯងបាន ឬថាតើយើងគួរតែជាផ្នែកមួយនៃសម្ព័ន្ធភាពធំជាងនេះ”។
ថ្វីបើលោកស្រីមិនបានបញ្ជាក់ឈ្មោះអង្គការណាតូចំៗក៏ដោយ ប៉ុន្តែលោកស្រី Sandu បាននិងកំពុងបន្តគោលនយោបាយគាំទ្រលោកខាងលិច ចាប់តាំងពីការឡើងកាន់តំណែងនៅឆ្នាំ ២០២០មក។

ប្រទេសម៉ុលដាវី ត្រូវបានផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុបកាលពីឆ្នាំមុន។ ខ្លួនក៏បាននិងកំពុងសហការយ៉ាងសកម្មជាមួយអង្គការណាតូផងដែរ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានបញ្ជូនកងទ័ពរបស់ខ្លួនឲ្យទៅចូលរួមក្នុងកងកម្លាំងរបស់ប្លុកយោធានេះ នៅកូសូវ៉ូ។
ប្រធានាធិបតីម៉ុលដាវី បានជួបជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅទីក្រុងញូវយ៉កក្នុងខែកញ្ញាឆ្នាំ២០២១ ហើយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ ក៏បានចូលរួមកិច្ចប្រជុំរបស់ណាតូនៅប្រទេសរ៉ូម៉ានីកាលពីខែធ្នូឆ្នាំមុនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទ័ពអ៊ុយក្រែន ចូលហាត់ដល់ក្នុងព្រៃអង់គ្លេស ត្រៀមប្រយុទ្ធជាមួយកងកម្លាំងលោក ពូទីន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


