ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន បើកដៃឲ្យ អាមេរិក ប្រើមូលដ្ឋានយោធាលើទឹកដីខ្លួនចំនួន ៤ ទៀត
ប្រទេសហ្វីលីពីនបានអនុញ្ញាតឲ្យកងកម្លាំងអាមេរិកប្រើប្រាស់មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួនចំនួន ៤ បន្ថែមទៀត ដែលជាវិធានការជាក់ច្បាស់មួយ ក្នុងគោលបំណងពង្រឹងការរារាំងប្រឆាំងនឹងប្រទេសចិន ។

ក្រោយជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. និងរដ្ឋមន្ត្រីការពារជាតិ Carlito Galvez Jr. ក្នុងទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍, ភាគីទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងប្រើប្រាស់មូលដ្ឋានយោធាចំនួន ៤ បន្ថែមទៀត និងបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ កងទ័ពអាមេរិកអាចប្រើមូលដ្ឋានយោធានៅលើទឹកដីហ្វីលីពីនបានរហូតដល់ ៩ ឯណោះ ។
ទន្ទឹមនោះ ការកើនឡើងវត្តមានរបស់យោធាសហរដ្ឋអាមេរិក គឺជាការបង្ហាញយ៉ាងជាក់ច្បាស់ក្នុងគោលបំណងពង្រឹងការរារាំងរបស់ចិន ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនសកម្មភាពយោធានៅក្នុងសមុទ្រចិនខាងត្បូង និងដែនទឹកជុំវិញច្រកសមុទ្រតៃវ៉ាន់ ។

ទោះជាយ៉ាងណា លោក Austin បានប្រាប់សន្និសីទសារព័ត៌មានថា ការពិភាក្សាអំពីសកម្មភាពជាក់ស្ដែងរបស់ភាគីទាំងពីរ គឺដើម្បីដោះស្រាយបញ្ហាអស្ថិរភាពនៅក្នុងដែនទឹកជុំវិញហ្វីលីពីនប៉ុណ្ណោះ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សម្ព័ន្ធភាពអាមេរិក-ហ្វីលីពីន ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៃប្រទេសទាំងពីរកាន់តែមានសុវត្ថិភាព ហើយវាក៏ជាការជួយរក្សាឥណ្ឌូប៉ាស៊ីហ្វិកឲ្យកាន់តែសេរី និងបើកចំហផងដែរ ខណៈលោកប្រធានាធិបតី Marcos បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកិច្ចព្រមព្រៀងនេះ ហើយលោកបានលើកឡើងថា អនាគតរបស់ហ្វីលីពីន និងអាស៊ីប៉ាស៊ីហ្វិក តែងតែមានការចូលរួមពីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដំណើរទស្សនកិច្ចរបស់លោក Austin អាចបង្ហាញពីការពង្រីកសកម្មភាពយោធា អាមេរិក លើទឹកដី ហ្វីលីពីន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


