ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងផលិតខែលការពារមីស៊ីលល្បឿនលឿនជាងសំឡេងថ្មីសម្រាប់ អាមេរិក បើលោកជាប់ឆ្នោត
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងអភិវឌ្ឍខែលការពារមីស៊ីលថ្មីសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មីនៅឆ្នាំ ២០២៤ ដើម្បីដោះស្រាយការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កដោយមីស៊ីលលឿនជាងសំឡេង ។

លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា “គ្មានគ្រោះថ្នាក់អ្វីធំជាងការគំរាមកំហែងដ៏សាហាវនៃអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿនជាងសំឡេងនោះទេ ។ នៅពេលខ្ញុំជាមេបញ្ជាការ ខ្ញុំនឹងធ្វើការជាមួយសភា និងមេដឹកនាំយោធាដ៏អស្ចារ្យរបស់យើង ដើម្បីបង្កើតខែលការពារកាំជ្រួចមីស៊ីលជំនាន់ក្រោយដ៏ទំនើប” ។
លោក ត្រាំ បានប្រៀបធៀបប្រព័ន្ធបែបនេះទៅនឹងប្រព័ន្ធមីស៊ីល Iron Dome ដែលប្រើប្រាស់ដោយអ៊ីស្រាអែល ។ លោក ត្រាំ បានព្រមានពីការគំរាមកំហែងនេះថា មីស៊ីលល្បឿនលឿនជាងសំឡេង ជាពិសេសអាវុធដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ អាចបង្កដល់មាតុភូមិអាមេរិក ខណៈកាលពីដើមខែនេះ ព្រឹទ្ធសមាជិកអាមេរិក លោក John Cornyn បាននិយាយថា ប្រទេសចិន និងរុស្ស៊ី គឺនាំមុខសហរដ្ឋអាមេរិកលើបច្ចេកវិទ្យាលឿនជាងសំឡេងមួយនេះ ។

លោក ត្រាំ បាននិយាយថា ពិភពលោកបានក្លាយទៅជា “គ្រោះថ្នាក់កាន់តែខ្លាំង” នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្នគឺលោក ចូ បៃដិន ។ អតីតប្រធានាធិបតីរូបនេះក៏បាននិយាយផងដែរថា វោហាសាស្ត្រនុយក្លេអ៊ែរមិនត្រូវបានប្រើប្រាស់ប្រឆាំងនឹងសហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងរបស់គាត់នោះទេ ប៉ុន្តែបច្ចុប្បន្ននេះសត្រូវបរទេសកំពុងប្រើវា ដោយសារតែលោក បៃដិន ។
ជាចុងក្រោយលោក ត្រាំ បានកត់សម្គាល់ថា វិធីដ៏ល្អបំផុតក្នុងការទប់ស្កាត់ជម្លោះបែបនេះ គឺត្រូវរៀបចំដោយបច្ចេកវិទ្យា និងកងកម្លាំងអវកាសអាមេរិក ដែលត្រូវបានបង្កើតឡើងក្រោមរដ្ឋបាលលោក ត្រាំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ដឹងទេប្រទេសចំនួនប៉ុន្មានហើយ បញ្ជូនរថក្រោះឲ្យ អ៊ុយក្រែន ប្រើទប់ រុស្ស៊ី?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


