ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ជាង ៦០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅ តួកគី និងស៊ីរី
គិតត្រឹមម៉ោង៣:៣០នាទីរសៀលថ្ងៃចន្ទទី០៦ខែកុម្ភៈ (ពេលវេលានៅកម្ពុជា), គ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលវាយប្រហារប្រទេសតួកគី និងស៊ីរី បានសម្លាប់មនុស្សដល់ជាង ៦០០នាក់ហើយ និងបង្ករបួសមនុស្សរាប់រយនាក់ទៀត ខណៈអគារជាច្រើន បានដួលរលំពាសពេញតំបន់ ធ្វើឲ្យមនុស្សមួយចំនួនជាប់នៅក្នុងគំនរបាក់បែក។
ការរញ្ជួយដីនេះ មានចម្ងាយប្រហែល៣២គីឡូម៉ែត្រពីទីក្រុង Gaziantep និងប្រហែល ២៦គីឡូម៉ែត្រពីទីក្រុង Nurdağı នៃប្រទេសតួកគី។

អនុប្រធានាធិបតីតួកគី លោក Fuat Oktay និយាយថា មនុស្ស២៨៤នាក់ត្រូវបានសម្លាប់ និង ២៣២៣នាក់បានរងរបួស ខណៈអាជ្ញាធរបានបញ្ជូនក្រុមជួយសង្គ្រោះ និងផ្គត់ផ្គង់យន្តហោះទៅកាន់តំបន់រងគ្រោះ ព្រមទាំងអំពាវនាវសុំជំនួយពីអន្តរជាតិផងដែរ។

នៅក្នុងប្រទេសស៊ីរី, មន្ត្រីសុខាភិបាលនិយាយថា មនុស្សជាង២៣៧នាក់ត្រូវបានសម្លាប់ និងប្រហែល ៦០០នាក់រងរបួស ភាគច្រើននៅក្នុងខេត្ត Hama, Aleppo និង Latakia ជាកន្លែងដែលអគារជាច្រើនបានដួលរលំ។

លើសពីនេះ មនុស្សយ៉ាងតិច១២០នាក់ ត្រូវបានគេនិយាយថា បាត់បង់ជីវិតនៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមរបស់ប្រទេសស៊ីរី ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបពីការរញ្ជួយដីដ៏ធំនេះ កើនដល់៦៤១នាក់។

ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់មួយ ដើម្បីពិនិត្យមើលការខូចខាត និងពិភាក្សាអំពីជំហានបន្ទាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រញ្ជួយដីខ្លាំងក្លា រង្គើ៦ប្រទេស សម្លាប់មនុស្សជាង ៣០០នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត