ព័ត៌មានអន្ដរជាតិ
តំបន់រងគ្រោះដោយរញ្ជួយដីនៅស៊ីរី ពេលនេះផ្ទុះជំងឺអាសន្នរោគ បណ្តាលឲ្យមនុស្សស្លាប់ទៀត
ក្រុមសង្គ្រោះបន្ទាន់នៅក្នុងតំបន់កាន់កាប់ដោយក្រុមប្រឆាំងបាននិយាយថា មនុស្សពីរនាក់បាត់បង់ជីវិតដោយសារជំងឺអាសន្នរោគនៅភាគពាយ័ព្យប្រទេសស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានវាយប្រហារតំបន់នេះ។

បើគិតពីចំនួនអ្នកស្លាប់សរុបដោយសារជំងឺអាសន្នរោគនៅភាគពាយ័ព្យ ចាប់តាំងពីការផ្ទុះឡើងកាលពីឆ្នាំមុនមក ឥឡូវនេះគឺបានកើនឡើងដល់២២នាក់ហើយ ខណៈករណីមិនស្លាប់ចំនួន៥៦៨នាក់ផ្សេងទៀត ត្រូវបានរាយការណ៍។ នេះបើតាមការបញ្ជាក់ពីក្រុមការពារស៊ីវិលស៊ីរី ដែលត្រូវបានគេស្គាល់ថាជា ក្រុមមួកស។
ក្រុមនេះបានបង្ហោះ Twitter ថា “ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទឹក និងលូបន្ទាប់ពីគ្រោះរញ្ជួយដី បានបង្កើនលទ្ធភាពនៃការផ្ទុះឡើងជំងឺអាសន្នរោគ”។

ការរញ្ជួយដី ក៏បានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗផងដែរ នៅក្នុងជំរំជនភៀសខ្លួនក្នុងតំបន់ ដែលខ្វះអនាម័យ និងលទ្ធភាពទទួលបានទឹកស្អាតរួចទៅហើយ។
គួរបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺអាសន្នរោគ ត្រូវបានផ្សារភ្ជាប់ជាលើកដំបូងនៅក្នុងខែកញ្ញាទៅនឹងទឹកកខ្វក់នៅជិតទន្លេ Euphrates។ ចាប់តាំងពីពេលនោះមក វាបានរីករាលដាលពាសពេញផ្នែកផ្សេងៗនៃប្រទេសដែលបាក់បែកដោយសង្រ្គាមជាងមួយទសវត្សរ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ម៉ាឡេស៊ី រៃអង្គាសបានប្រាក់ជាង ១១ លានដុល្លារ យកទៅជួយអ្នកនៅរស់ពីគ្រោះរញ្ជួយដី តួកគី-ស៊ីរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


